ដោយៈដែន ឧត្តម
ភ្នំពេញៈ ភ្នំនៅទឹកដីខេត្តកំពត មានភាពល្បីល្បាញជាងគេ នោះគឺភ្នំបូកគោ ដែលមានកំពស់ខ្ពស់ជាងគេ ។ ចម្ងល់នៅត្រង់ថាតើ់ខេត្តនេះមានភ្នំសរុបចំនួនប៉ុន្មានជាក់លាក់?។
យោងតាមរបាយការណ៍របស់ខេត្តបានឲ្យដឹងថា ខេត្តកំពតមានចំនួន១៤៧ភ្នំ ដែលភ្នំខ្លះមានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មស្ទើរបាត់រូបរាង ភ្នំខ្លះកំពុងដាក់គ្រឿងបំផ្ទុះធ្វើអាជីវកម្ម។
ខេត្តកំពតមានស្រុក និងក្រុងចំនួន៨ ដែលមានចំនួន១៤៧ភ្នំ ដែលរាយប៉ាយនៅតាមបណ្តាក្រុង ស្រុកនានារបស់ខេត្តជាប់តំបន់ឆ្នេរមួយនេះ។
នៅស្រុកអង្គរជ័យមានភ្នំ៦ គឺ១-ភ្នំខ្ញា មានការដ្ឋានថ្ម, ២-ភ្នំស្នាយអញ្ជិត មានការដ្ឋានថ្មរបស់យាយអ៊ុន ។ ភ្នំមានការដ្ឋានថ្មទាំង២នេះនៅជិតគ្នា ជិតរលាយហើយ ។ ៣-ភ្នំកុង នៅក្រោយសាលាស្រុកមានគ្រឿងចក្រជាច្រើនកំពុងកាយក្រួសក្រហម។ ៤-ភ្នំត្នោត ក៏មានកាយដីក្រួសក្រហមដែរ ។ ៥-ភ្នំសែនហាន វែងឆ្ងាយណាស់ជាប់៥គីឡូម៉ែត្រ មើលទៅដាច់កន្ទុយភ្នែក ។ ៦-ជួរភ្នំច្រកសៀម ។
ស្រុកបន្ទាយមាសមានភ្នំចំនួន១១ គឺទី១-ភ្នំល្ងៀង ។ ២-ភ្នំស្ដេចគង់ កំពុងរងការដាក់គ្រឿងបំផ្ទុះ ។ ៣-ភ្នំរំពើន ។ ៤-ភ្នំកន្លង់ ។ ៥-ភ្នំទទុងទូកមាស រោងចក្រសុីម៉ង់ត៍។ ៦-ភ្នំទូកមាស រោងចក្រសុីម៉ង់ត៍ ។ ៧-ភ្នំច្រកសៀម ។ ៨-ភ្នំតូច ។ ៩-ភ្នំកូនសត្វ ។ ១០-ភ្នំច្រលួញ កំពុងដាក់បំផ្ទុះ ។ ១១-ភ្នំខ្លុង ។ ស្រុកដងទង់មានភ្នំចំនួន១៥គឺ១-ភ្នំតូច ។ ២-ភ្នំស្រូវ រងកាដាក់គ្រឿងបំផ្ទុះ ។ ៣-ភ្នំក្បាលទីង ។ ៤-ភ្នំតាសាក់ ។ ៥-ភ្នំប៉ាងហាងហៅឡ១០។ ៦-ភ្នំទទឹងថ្ងៃ ។ ៧-ភ្នំតាសៀម ។ ៨-ភ្នំងោកមានថ្មធ្យូង ។ ៩-ភ្នំត្រពាំងចក ។ ១០-ភ្នំពេញមានឈ្មោះដូចក្រុងភ្នំពេញដែរភ្នំនេះកំពុងរង ការដាក់បំផ្ទុះជិតរលាយហើយ ។ ១១-ភ្នំថ្មដុប ។ ១២-ភ្នំល្អាងរោងចក្រសុីម៉ង់ត៍ ។ ១៣-ភ្នំត្រយឹង ។ ១៤-ភ្នំទឹព្វ រងការដាក់គ្រឿងបំផ្ទុះ ។ ១៥-ភ្នំតូចស្រងឹល ។
ស្រុកកំពង់ត្រាចមានភ្នំចំនួន១៦ មានភ្នំរមណីយដ្ឋានកំពង់ ត្រាច ។ ២-ភ្នំថ្កូវ គេកាយយកក្រួស ។ ៣-ភ្នំអង្គរជ័យ គេកាយយកដីក្រួសជិតរលាយហើយ ។ ៤-ភ្នំស្រង៉ាបមានគេកាយក្រួស ។ ៥-ភ្នំលក ។ ៦-ភ្នំដំរី ។ ៧-ភ្នំទឹក ។ ៨-ភ្នំថ្មដា ភ្នំនេះមានគេលួចកាយក្រួសលក់ ។ ៩-ភ្នំតាម៉ុក ។ ១០-ភ្នំប្រាសាទ ។ ១១-ភ្នំសសៀមាន់ ។ ១២-ភ្នំ ខ្យង ។ ១៣-ភ្នំស ។ ១៤-ភ្នំគ្រោលគោ ។ ១៥-ភ្នំបុណ្យ ។ ១៦-ភ្នំទទឹងថ្ងៃ ។
ស្រុកទឹកឈូមានភ្នំចំនួន២៩ គឺទី១-ភ្នំកំចាយ ។ ២-ភ្នំសាលាបុណ្យ ។ ៣-ភ្នំកំបោ ។ ៤-ភ្នំទំនប់ប្រទាក់ក្រឡា ។ ៥-ភ្នំកែវ ។ ៦-ភ្នំស្រងិល ។ ៧-ភ្នំដុបស្រឡៅ ។ ៨-ភ្នំខ្នុរ មានផ្ទះជនជាតិបារាំងជាច្រើន ។ ៩-ភ្នំខ្ពបទ្វារថ្វី ។ ១០-ភ្នំគុកធ្យូង ។ ១១-ភ្នំរោងចក្រសុីម៉ង់ត៍ចក្រីទីង ។ ១២-ភ្នំបុសញិញ ។ ១៣-ភ្នំតាប៉ុក ។ ១៤-ភ្នំប្រវឹកពង ។ ១៥-ភ្នំខ្ជាយ ។ ១៦-ភ្នំធំ ។ ១៧-ភ្នំតូច ។ ១៨-ភ្នំដងនង្គល។ ១៩-ភ្នំឈ្ងោក។ ២០-ភ្នំកូនសត្វ មានចម្ការម្រេចរាប់រយហិកតា និងសំណង់អត់ច្បាប់ ។ ២១-ភ្នំបទទ្វារយាយម៉ៅ។ ២២-ភ្នំបន្ទាយចាស់កាយក្រួស ។ ២៣-ភ្នំឃ្លៃកាយក្រួស ។ ២៤-ភ្នំត្នោត មានការដ្ឋានថ្មកាយភ្នំយកថ្មជម្រៅជាប់២០០ម៉ែត្រទៅហើយ ។ ២៥-ភ្នំចង្ហោន កាយយកថ្មដែរ ។ ២៦-ភ្នំដង្កូវវែង ។ ២៧-ភ្នំស ។ ២៨-ភ្នំធ្លើយ និង២៩-ភ្នំក្បាលរមាស ។
ក្រុងកំពតមានភ្នំចំនួន២ គឺភ្នំកកេះ និងភ្នំដូង នៅជាប់មាត់សមុទ្រ ។
ស្រុកជុំគឺរីមានភ្នំចំនួន៣៩១-ភ្នំដងរ៉ែក ។ ២-ភ្នំព្រះវិហារ ។ ៣-ភ្នំដំបង ។ ៤-ភ្នំពោត ។ ៥-ភ្នំស្រាប ។ ៦-ភ្នំ តូច ។ ៧-ភ្នំចម្ការគរ ។ ៨-ភ្នំតាទាន់ ។ ៩-ជ្រោះជ្រឡូង ។ ១០-ភ្នំយាយគង់ ។ ១១-ភ្នំជ្រោះត្រាច ។ ១២-ភ្នំខ្នងតា ម៉ុក ។ ១៣-ភ្នំគៀនម្កាក់ ។ ១៤-ភ្នំដាក់ស្រូវ ។ ១៥-ភ្នំឆ្កែអើត ។ ១៦-ភ្នំថ្មគោល ។ ១៧-ភ្នំស្រាបចង្កែ។ ១៨-ភ្នំថ្លាន់ ។ ១៩-ភ្នំវាលសំតូច ។ ២០-ភ្នំជ្រោះជ្រៅ ។ ២១-ភ្នំស្រីបុកនំ ។ ២២-ភ្នំអន្លង់ដំរី ។ ២៣-ភ្នំចំបក់ធំ ។ ២៤-ភ្នំស្រែសំប៊ូ ។ ២៥-ភ្នំលះបង់ ។ លោក កែប វ៉ន មេឃុំច្រេស និយាយថា ភ្នំលះបង់នេះកាលឆ្នាំ១៩៧៩ ប្រជាពលរដ្ឋស្លាប់ច្រើនណាស់ ភាគច្រើនចាស់ជរា និងកូនក្មេង ព្រោះចាស់ៗឡើងភ្នំលះបង់នេះ មិនរួច ត្រូវគេទុកចោលដាច់បាយស្លាប់រួមទាំងរថយន្ត និងរទេះគោផងដែរ ។
២៦-ភ្នំដំរីរមៀល ។ ២៧-ភ្នំតូច ។ ២៨-ភ្នំតា កុច ។ ២៩-ភ្នំថ្មពូន ។ ៣០-ភ្នំរកាធំ ។ ៣១-ភ្នំរការតូច ។ ៣២-ភ្នំចំណុច ។ ៣៣-ភ្នំអណ្ដើកធ្វើបុណ្យ ។ ៣៤-ភ្នំទ្វារប្រាំបី ។ ៣៥-ភ្នំកាត់ច្រក ។ ៣៦-ភ្នំបាញ់ប្រើស ។ ៣៧-ភ្នំជ្រោះកណ្ដោល ។ ៣៨-ភ្នំទឹកចេញ ។ ៣៩-ភ្នំថ្មអាន ។
ស្រុកឈូកមានភ្នំចំនួន២៦១-ភ្នំមានបុណ្យ ។ ២-ភ្នំត្នោត ។ ៣-ភ្នំពោតអាចម៍ក្របី ។ ៤-ភ្នំនារាយ ។ ៥-ភ្នំកូនឆ្កែ ។ ៦-ភ្នំព្រៃខ្មៅ ។ ៧-ភ្នំខ្នងគោរត់ ។ ៨-ភ្នំវិហារ។ ៩-ភ្នំកំបោរ ។ ១០-ភ្នំបាញ់ទន្សោង ។ ១១-ភ្នំជ្រោះកំពង់សិលា ។ ១២-ភ្នំទទឹង ។ ១៣-ភ្នំអូរចោទ ។ ១៤-ភ្នំខ្នាយជ្រូកបី ។ ១៥-ភ្នំកូនបុណ្យ។ ១៦-ភ្នំព្រះ ។ ១៧-ភ្នំធំ ។ ១៨-ភ្នំស្ពានយក្ស ។ ១៩-ភ្នំខ្នងអារ៉ែង ។ ២០-ភ្នំជាំម្លូរ ។ ២១-ភ្នំចងឯក ។ ២២-ភ្នំជ្រោះប្រហូត។ ២៣-ភ្នំគ្រើល ។ ២៤-ភ្នំខ្នាចកង្កែប ។ ២៥-ភ្នំឆ្កែកូន ។ ២៦-ភ្នំវាលចំបក់ ។
ភ្នំទាំងអស់ដែលបានរៀបរាប់មកនេះ សុទ្ធតែមានការអះអាងពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដែលមានឯកសារកត់ត្រាប្រចាំមន្ទីរ។ ភ្នំខ្លះត្រូវបានក្លាយជាដីចម្ការស្វាយរបស់ឧកញ៉ាខ្លះ ដែលខំប្រឹងប្រែងរំលោភយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធ។ ដោយឡែកឧទ្យានជាតិព្រះមុនីវង្យភ្នំបូកគោ មិនបានរាប់បញ្ចូលទេ ។
ភ្នំភាគច្រើនមានប្រវត្តិសាស្ត្រ និងរឿងរ៉ាវពីបុរាណដែលមិនអាចដកស្រង់អស់។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្នំខ្លះត្រូវបានធ្វើអាជីវកម្ម ដូចជាដាក់គ្រឿងបំផ្ទុះយកថ្មផលិតស៊ីម៉ង់ត៍ ភ្នំខ្លះគេអះអាងថា មានអាជ្ញាប័ណ្ណ ភ្នំខ្លះទៀតដាំម្រេច កៅស៊ូ ស្វាយ និងទុរេន ជាដើម៕