គម្រោងខុនដូថ្មីៗចំនួន៤បានដាក់ចូលក្នុងទីផ្សារកម្ពុជានៅត្រីមាសទី១ឆ្នាំនេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងខុនដូថ្មីៗចំនួន៤ ត្រូវបានបញ្ចប់ការសាងសង់នៅត្រីមាសទី១ ឆ្នាំនេះ ដោយចូលរួមចំណែកផ្គត់ផ្គង់ ក្នុងទីផ្សារខុនដូចំនួន៧៩៣យូនីត ខណៈការផ្គត់ផ្គង់ខុនដូរំពឹងថានឹងមានចំនួន១០.៨២៥យូនីត នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងថា គម្រោងខុនដូ SH Condo ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ បានចូលរួមចំណែកទីផ្សារខុនដូ ចំនួន២៨៣យូនីត គម្រោង Sky Villa នៅខណ្ឌ៧មករា បានចូលរួមចំណែកទីផ្សារ២៥៦យូនីត គម្រោងL’attrait នៅបឹងកេងកង ចូលរួមចំណែកទីផ្សារចំនួន១៤៩យូនីត និងគម្រោងCity Light នៅខណ្ឌចម្ការមន បានចូលរួមចំណែកទីផ្សារចំនួន១០៥យូនីត។

ជាមួយគ្នានេះ គម្រោង Lingnan Garden ដំណាក់ទី១ ដែលបានដាក់ដំណើរឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២១នេះ បានផ្គត់ផ្គង់យូនីតខុនដូចំនួន៥២៤ ចូលក្នុងទីផ្សារផងដែរ។

លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់ថា នៅត្រីមាសទី១ ឆ្នាំ២០២១ ឃើញថា វិស័យអចលនទ្រគ្រប់ប្រភេទនៅទ្រឹង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបាថ្លែងបន្តថា “ទីផ្សារលំនៅឋាន រួមបញ្ចូលទាំងខុនដូ នៅតែបន្តស្ងប់ស្ងាត់ជាងធម្មតា ខណៈអ្នកទិញបន្តរក្សាទុកនូវធនធានវិនិយោគរបស់ និងជៀសវាងការចំណា​យ អំឡុងពេលភាពមិនប្រាកដប្រជានៅតែកើតមាន”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានថ្លែងថា ការរំខានដែលបណ្តាលមកពីព្រឹត្តិ​ការណ៍២០ ខែកុម្ភៈ អាចផ្តល់នូវឱកាសខ្លះ សម្រាប់អ្នកសាច់ប្រាក់ក្នុងការចំណាយ និងមានភាពវាងវៃ ក្នុងការវិនិយោគលើទីផ្សារនាបច្ចុប្បន្ន ព្រោះមានអចលនទ្រព្យតម្លៃសមរម្យជាងទីផ្សារនាពេលបច្ចុប្បន្ន សម្រាប់ផលចំណេញនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here