គម្រោងផ្ទះលំហែរកាន់តែទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ

0

ដោយៈរតនៈ

ភ្នំពេញៈ គម្រោងដីចម្ការ ដីសម្រាប់សង់ផ្ទះលំហែកាយ បានកើតឡើងជាបន្តបន្ទា​ប់ ខណៈដែលភាគីពាក់ព័ន្ធអះអាងថា ប្រសិនបើកូវីត១៩ស្ងប់ស្ងាត់ អតិថិជននិងកាន់តែចាប់អារម្មណ៍កើនឡើងទ្វេរដង។

លោកហ៊ិន សុជាតិ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មក្រុមហ៊ុនA2A Town Cambodia ដែលកំពុងវិនិយោគរមណីយដ្ឋាន V Kirirum មានប្រសាសន៍ប្រាប់Propertyareaនៅថ្ងៃទី៩ ខែ មេសានេះថា ស្របពេលដែលគម្រោងដីឡូត៍សម្រាប់សង់ផ្ទះ គម្រោងផ្ទះល្វែង និង គម្រោងបុរីកំពុងតែរីកលូតលាស់នៅទីក្រុងនោះ គម្រោងផ្ទះលំហែរ ក៏បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ តាមបណ្ដាខេត្តសំខានៗ ដូចជា កំពត កំពង់សោម សៀមរាប កោះកុងផងដែរ។
លោកបន្តថា “អ្វីដែលជាការកត់សម្គាល់គឺភាគច្រើន នៃអតិថិជនគឺគាត់អាចធ្វើការ ដោយភាពស្ងៀមស្ងាត់ ហើយបច្ចុប្បន្នគឺជាពេលវេលាដែលជំងឺកូវីត១៩ កំពុងរាតត្បាតមនុស្សភាគច្រើន មិនអាចទៅប្រជុំគ្នាបាន មានតែងាកមកធ្វើការនៅកន្លែងស្ងប់ស្ងាត់ ដែលមិនមានភាពអ៊ូអរ”។

បើតាមលោកហ៊ិន សុជាតិ ប្រសិនបើ កូវីត១៩ស្ងប់ស្ងាត់បន្តិច និងមានអតិថិជនកាន់តែច្រើនងាកមកចាប់អារម្មណ៍ គម្រោងផ្ទះលំហែរ ព្រោះពេលនេះអតិថិជនមួយចំនួនក៏ទុកប្រាក់ប្រើប្រាស់ ដើម្បីប្រយោជន៍ផ្សេងៗជាជាងទិញដី និងទិញផ្ទះ។

ជាមួយគ្នានេះ លោកឃាង ពុទ្ធី  ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលើកឡើងថា គម្រោងដីជាប់ជើងភ្នំ ជាប់សមុទ្រ ឬជាគម្រោងបែបផ្ទះលំហែរក្តី គីម្ចាស់គម្រោងត្រូវគិតដល់ប្រព័ន្ធហេដ្ឋារចនាស័ម្ពន្ធ ប្រព័ន្ធលូបង្ហូទឹកស្អុយ ប្រព័ន្ធបន្សុទជាដើម ព្រោះប្រសិនបើមិនមានប្រព័ន្ធទាំងនេះច្បាស់លាស់ទេ គឺអតិថិជននឹងពិបាកនៅថ្ងៃក្រោយ ហើយពិបាកមួយទៀត គឹរាជរដ្ឋាភិបាលដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋបន្តពីម្ចាស់គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here