រដ្ឋាភិបាល​នឹង​សាងសង់​ផ្លូវ​ពីរ​ខ្សែ​ទៀត​នៅ​ភាគ​ខាងជើង​ក្រុងភ្នំពេញ

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល​នឹង​សាងសង់​ផ្លូវ​ពីរ​ខ្សែ​ទៀត នៅ​ភាគ​ខាងជើង​ក្រុងភ្នំពេញ ដើម្បី​ជួយ​លំហូរ​សម្រួល​ចរាចរណ៍ នៅ​កំឡុងពេល​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍ ស៊ី​ហ្គេម ដែល​នឹង​ប្រារ​ព​ធ្វើ​នៅ​ខែឧសភា ឆ្នាំ២០២៣ ។

ផ្លូវ​ពីរ​ខ្សែ​នេះ​នឹង​ចាប់ផ្តើម​ពី​ខ្សែ​ទី១ គឺ​ចាក​ចេញពី​ផ្លួ​វ​មេ​នៃ​ទីក្រុង​រណប​ជ្រោយចង្វារ ទីក្រុង​នៃ​អនាគត ឆ្ពោះទៅកាន់​ស្តា​ត​មរតក​សម្តេច​តេ​ជោ និង​ផ្លូវ​មួយ​ខ្សែ​ទៀត​គឺ​ភ្ជាប់​ពី​មាត់​ទន្លេសាប​ត្រើយ​ខាងកើត ឆ្ពោះទៅ​ត​ភ្ជាប់​ជាមួយ​មហាវិថី​ឈ្នះ ឈ្នះ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ជាតិ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា យោងតាម​ការសម្រេចរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្លូវ​ពីរ​ខ្សែ​នេះ​នឹងត្រូវ​សាងសង់ឡើង ដើម្បី​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​របស់​ពលរ​ដ្ឋ និង​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​នឹង​មក​ចូល​រូ​ម​ប្រារ​ព​កីឡា​ស៊ី​ហ្គេម ដែលមាន​ពីរ​ឆ្នាំ​ម្តង និង​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ ជា​លើកដំបូង។

លោក​បន្តថា “ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នេះ ក៏​ដើម្បី​សម្រួល​លំហូរ​ចរាចរណ៍៍​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ខាងលើនេះ ដោយ​បច្ចុប្បន្ននេះ​តំបន់​នេះ​កំពុង​ទាក់ទាញ​គំរោង​វិនិយោគ​ជាច្រើន” ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក​យិន លាង​គង់ បាន​មានប្រសាសន៍ថា ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំងពីរ​ខ្សែរ​នេះ មិន​ត្រឹមតែ​បំរើ​ដល់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ខាងមុខ​នោះទេ ប៉ុន្តែ​វា​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​លំនៅដ្ឋាន បុរី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់​នេះ​កាន់តែច្រើន ខណៈ​បច្ចុប្បន្ន​អ្នក​អភិវឌ្ឍន៍​បុរីធំៗជាច្រើន បាននិងកំពុង​សម្រុក​ទៅ​វិនិយោគ​នៅ​តំបន់​នេះ។

លោក​បន្តថា “នាពេល​អនាគត តំបន់​នេះ​នឹង​ក្លាយជា​ក្រុង​រណប​ដ៏​ស៊ី​វិ​ល័យ​មួយ ដែល​បណ្តុំ​ដោយ​លំនៅដ្ឋាន​ប្រណីត មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​លំហែរ​កំសាន្ត​ច្រើន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here