ដំណឹងល្អ! ផ្សារទំនើបអន្តរជាតិ Prince Super Market បើកដំណើរការ​ហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញផ្សារទំនើបមួយក្នុងចំណោមផ្សារទំនើបចំនួ១៣ ដែលគ្រោងបើកនៅឆ្នាំនេះ​បានបើកដំ ណើរការហើយ​នៅទីក្រុងភ្នំពេញ និងស្ថិតនៅយតាមបណ្តោយមហាវិថីព្រះនរោត្តម នៃគំរោងThe Prince Plaza។

ផ្សារទំនើបព្រីនស៏ Prince Supper Market នេះ ស្ថិតនៅខាងជើងស្ពានអាកាសក្បាលថ្នល់​ ស្ថិតនៅក្នុងសង្កាត់​ទន្លេបាសាក់ ខ័ណ្ឌចំការមកក្រុងភ្នំពេញ។ ​ ផ្សារទំនើបនេះមានការប្រមូលសិន ពិសេសលើ​ទំនិញប្រមាណជាង​៧២០០០ មុខទំនិញ ដែលស្ថិតនៅជាន់ទី៣នៃផ្សារទំនើបព្រីនស៏។

នាយកប្រតិបត្តិ Prince Super Market លោកឈិន ចិពីងបានមានប្រសាសន៍ក្នុងពិធីបើក សម្ភោធផ្សារទំនើប​នាព្រឹកថ្ងៃទី២៨ មិថុនានេះបានលើកឡើងថា ផ្សារទំនើបព្រីនស៍សូភើម៉ា​ឃីត (ខេមបូឌា) គឺជាក្លាយជា​ទីតាំងសម្រាប់​ចែក​ចាយ និងផ្គត់ផ្គង់ទំនិញសំខាន់ៗ ដល់ពលរដ្ឋដែលរស់នៅ​ក្នុងរាជ​ធានី​ភ្នំពេញ ខណៈកម្រិតជីវភាពរបស់ប្រជា​ពល​រដ្ឋរស់​នៅក្នុងទីក្រុងនេះ កាន់តែមានភាព ល្អប្រសើរ។

លោកថា “ផ្សារទំនើបនេះមានប្រមូលផ្តុំទៅដោយ ផលិតផលប្រកបដោយគុណភាព និងតម្លៃ សមរម្យ ហើយ​ប្រកាន់ភ្ជាប់នូវគោលការណ៍រួមចំនួន៤យ៉ាងគឺ សេវាកម្ម ផលិតផល តម្លៃ និង​ភាពស្រ ស់នៃទំនិញ”។លោកបន្តថា ”ផ្សារ​ទំនើបនេះផ្តោតលើអតិថិជនគោលដៅ ដែលជាប្រជាជ​ន​កម្ពុ​ជា​ដែលមានជីវភាពមធ្យម អាចទិញទំនិញប្រក​បដោយ​គុណ​ភាពល្អ”។

ផ្សារទំនើបព្រីនស៍ សូភើម៉ាឃីត គឺស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ជិតស្ពានអាកាសក្បាល ថ្នល់ ស្ថិតនៅជាន់ទី ៣ នៃអគារមជ្ឍមណ្ឌលខុនដូរ Prince Plaza ដែលមានកម្ពស់៣៧ជាន់។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានហៅឆ្នាំ២០១៨ ជាឆ្នាំនៃផ្សារទំនើប​នៅ​កម្ពុជា ដោយសារផ្សារទំនើបតូចធំ និងខ្នាតអន្តរជាតិប្រមាណ១៣ទីតាំងបាន និងកំពុងត្រៀមបើកដំណើរការនៅក្នុង​ឆ្នាំ​​នេះ។ ការកើនឡើងនៃផ្សារទំនើបទាំងនេះឆ្លុះ បញ្ចាំងពីការ រីក ចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា ពិសេសកំណើនប្រាក់ចំណូ​លរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យកំលាំង ទិញមានការកើនឡើងនៅក្នុងទីផ្សារនេះ។

អ្នកនាងបន្តថា “ការកើនឡើងនូវចំនួនផ្សារទំនើប ធ្វើឲ្យការប្រកួតប្រជែងកើនឡើង ដែលទាម ទារឲ្យផ្សារចាស់ៗ​មួយចំនួនត្រូវរៀបចំរចនាសម្ព័ន្ឋទាក់ទងនឹងការលក់ ការរចនាឡើងវិញ ដើម្បីទាក់ ទាញអតិថិជន និងទប់នឹងរលកនៃការ​ប្រកួត​ប្រជែងកាន់តែខ្លាំង”។អ្នកនាងបន្តថា “ការវិនិយោគផ្សារ ទំនើបមានផលចំណេញត្រលប់ខ្ពស់ ប៉ុន្តែទាមទារឲ្យអ្នកវិនិ​យោគត្រូវធ្វើការកែលំអរផ្សាររបស់ខ្លួនរៀង រាល់៧ ទៅ១០ឆ្នាំម្តង ដើម្បីសមស្រមនឹងការវិវត្តនិងភាពស៊ីវិល័យនៃសង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here