ដោយ វុត្ថា
ភ្នំពេញ៖ គំរោងខុនដូប្រណីតបៃតង ដែលមានដាំដើមឈើ៣០០ដើមតំបូងគេនីរាជធានីភ្នំពេញ និងបោះទុនវិនិយោគរហូតដល់១០០លានដុល្លារ បានត្រៀមបង្ហាញខ្លួននៅក្រុងភ្នំពេញនាចុងឆ្នាំនេះហើយ។
នេះជាអគារខុនដូនោះឈ្មោះថា Sky Villarមានកំពស់១៣៩ម៉ែត្រ សាងសង់នៅលើទំហំដីឡូហ៍៦០០០ការ៉េនៅផ្នែកខាងត្បូងឆៀងខាងកើត ពហុកីឡាដ្ឋានអូឡាំពិក ។ អគារភ្លោះនេះបាន និងកំពុងសាងសង់ដោយក្រុមហ៊ុនចិនមានឈ្មោះថា Chinese Crystal Orange Construction។ អគារខុនដូនេះត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន CY & Partners Architects ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយ ដែលបានគូរប្លង់អគារ Taipei 101ក្នុងកោះតៃវ៉ាន់។
អគារសម្រាប់ស្នាក់នៅដ៏ទំនើបដែលមាន ៣៥ ជាន់នេះ នឹងផ្តល់ផ្ទះសរុប២៥៦យូនីត ដែលមានទំហំជាច្រើនប្រភេទ និងលក់ក្នុងតំលៃ២៥០០ដុល្លារ ទៅ៣៣០០ដុល្លារ អាមេរិកក្នុងមួយម៉ែត្រការ៉េ។ ការអភិវឌ្ឍន៍ខុដូរនេះ មានលក្ខណៈពិសេសចំនួន៤ជាន់សំខាន់ៗ គឺ កន្លែងចតរយន្ត កន្លែងហាត់ប្រាណ កន្លែងហែលទឹក និង សួនកម្សាន្តដ៏ធំ។
អ្នកអភិវឌ្ឍន៍បានដាក់ឈ្មោះគម្រោងខុនដូនេះថា “លំនៅដ្ឋានបៃតងក្នុងរដ្ឋធានី” ដោយគ្រោងដាំដើមឈើចំនួន៣០០ដើម នៅជុំវិញគម្រោងកំឡុងពេលសាងសង់។
លោកLin Hsien Chih អ្នកគ្រប់គ្រងទូទៅរបស់ក្រុហ៊ុន Crystal Orange Constructionបានថ្លែងថា ប្រទេសកម្ពុជាកម្ពុជា កំពុងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង ជាពិសេសវិស័យអចលនទ្រព្យ ដែលជម្រុញអោយក្រុមហ៊ុន Crystal Orange Construction វិនិយោគលើខុនដូនេះ។
លោកបន្តថា “អគារខុនដូ Sky Villa នឹងក្លាយជាគម្រោងលំនៅដ្ឋានដ៏ល្អបំផុ ក្នុងរាជាធានីភ្នំពេញ ព្រោះមានការគូប្លង់ដោយក្រុមហ៊ុន CY Lee & Partners ដែលនឹងធនាដល់ភាពជោគជ័យលើគម្រោងនេះ”។
ខុនដូប្រណីតនេះ បានចាប់ផ្តើមសម្ភោធសាងសង់ផ្លូវការនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៥ និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។
ក្រុមហ៊ុន Crystal Orange Construction បានចាប់គូជាមួយប្រឹក្សាយោបល់វិស្វកម្ម និងនិងសំណងជនជាតិចិនជាច្រើន ដើម្បីធនាដល់គុណភាព និងស្តង់ដារ រួមមានក្រុមហ៊ុន CY Lee & Partners ក្រុមហ៊ុន Architects & Planners ក្រុមហ៊ុន LE Design Incorporation ក្រុហ៊ុន Chan Moon Architecture Lighting Design ក្រុមហ៊ុន AJI Property Management Group និង ក្រុមហ៊ុន MCC Overseas Ltd/Shanghai Baoye Group។
អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនមានជំនឿថា គម្រោងនេះនឹងទទួលបានជោគជ័យ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានលើកឡើងថា ទីផ្សារខុនដូនៅកម្ពុជានៅតែមានភាពល្អប្រសើរ ប៉ុន្តែនិន្នាការរបស់អ្នកទិញខុនដូបានផ្លាស់ប្តូរ ដោយអ្នកទាញបានចាប់ផ្តើមងាកទៅរកគំរោងសាងសង់ ដែលជិតបញ្ចប់ការសាងសង់ ឬជិតបញ្ចប់ការសាងសង់ ដោយសារពួកគេមិនចង់រង់ចាំឬបង់ប្រាក់យូរលើគំរោងដែលគ្រាន់តែចាប់ផ្តើមប្រកាស៕