តោះទៅមើលគំរោងប្លង់ផ្លូវក្រវ៉ាត់ក្រុងទី៣ត្រួសៗម្តងទៀត

0

ដោយ គង់ សូរិយា

       ភ្នំពេញកាលពីថ្ងៃម្សិលម៉ិញ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រ​កាលពីការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នាពេលឆាប់ៗខាងមុខនេះ។

នេះជាគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដ៏មានសក្តានុពលមួយទៀត ដើម្បីសម្រួលការដឹក ជញ្ជូន ក៏ដូចជា ពង្រីកសក្តានុពលសេដ្ឋកិច្ចនៃក្រុងភ្នំពេញ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សា​សន៍ឲ្យដឹងកាលពីម្សិលម៉ិញថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មានគំរូចំនួនបីដែលត្រូវជ្រើសរើស ប៉ុន្តែមិនទាន់ដឹងពីការសម្រេចរបស់ប្រមុខរដ្ឋាភិបាលយកគំរោងណាមួយនៅឡើយទេ ប៉ុន្តែតាមគំរោងកន្លងមក ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងចាកចេញពីតំបន់កប់ស្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះមកកាន់ផ្លូវលេខ២១ ដោយឆ្លងកាត់ ទឹកដីខ័ណ្ឌដង្កោ ឆ្ពោះមកកាន់កោះអន្លង់ចិន ខេត្តកណ្តាល និងមានស្ពានមួយឆ្លងកាត់ទន្លេនេះ មកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ។

បន្ទាប់ពីនេះផ្លូវនេះនឹងលូនកាត់ស្រុកកៀនស្វាយ ឆ្ពោះទៅកំពង់ផែអន្តរជាតិភ្នំពេ​ញ ស្ថិតក្នុងស្រុកកៀនស្វាយ ឆ្ពោះមកកាត់ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងឆ្ពោះមកកាត់ស្ពានព្រែកតាមាក់ ហើយបន្តអូសកាត់មកឆ្លងកាត់ស្ពានលឺ យ៉ុងផាត់នៅតំបន់ព្រែកព្នៅ មុនភ្ជាប់មកតំបន់កប់ស្រូវវិញ។

លោកវ៉ា ស៊ីមសូរិយាបានបន្តថា រហូតមកទល់ពេលនេះ លោកមិនដឹងពីគំរោងចំណាយលើការសាងសង់ផ្លូវនេះនៅឡើយទេ ប៉ុន្តែគំរោងនេះត្រូវចំណាយច្រើនដោយ​សារមានការសាងសង់ស្ពានច្រើន និងជាផ្លូវធំមួយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនវាងទី​ក្រុងភ្នំពេញ។

បើតាមរបាយការណ៍ការងាររបស់គណកម្មការជំនាញរៀបចំគូរប្លង់ និងសិក្សាពីគំរោងផ្លូវនេះបានឲ្យដឹងស្រដៀងគ្នាថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចាកចេញពីតំបន់ព្រែកព្នៅ តភ្ជាប់តាមខ័ណ្ឌដង្កោ ខ័ណ្ឌពោធិសែនជ័យ មុនភ្ជាប់មកស្រុកកៀនស្វាយ ស្ថិតក្នុងតំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញបាន គឺជាផ្នែកនៃខ្សែក្រវ៉ាត់ក្រុងភាគខាងជើងឆៀងខាងលិច និងតភ្ជាប់មកភាគខាងត្បូងរាជធានីភ្នំពេញ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាបពីកំពង់ផែស្វយ័ត្នក្រុងភ្នំពេញ នឹងកាត់ទៅតំបន់វិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងតភ្ជាប់មកកាន់តំបន់មួយចំនួនក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល តភ្ជាប់មកកាន់ស្រុកអង្គស្នួល ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ តាមរយៈការសាងសង់ផ្លវអាកាសចំនួនពីរ ឆ្លងកាត់ផ្លូវជាតិដ៏សំខាន់នេះ ដើម្បីតភ្ជាប់មកកាន់ខ័ណ្ឌមួយចំនួននៃក្រុងភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here