ខេត្តត្បូងឃ្មុំទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចន្លោះពីក្រុ១៥ទៅ២០និងកំពុងមានការកើនឡើង

0

          ដោយៈរតនៈ

ត្បូងឃ្មុំៈ បើទោះជាខេត្តត្បូងឃ្មុំជាខេត្តកូនពៅក៏ពិតមែន ប៉ុន្តែវិស័យអចលនទ្រព្យក៏មានសន្ទុះខ្លាំងផងដែរ ដែលរហូតមកដល់ពេលនេះ មានក្រុមហ៊ុនចន្លោះពី ១៥ទៅ២០ហើយបានវិនិយោគលើគម្រោងសង់បុរី ផ្ទះល្វែង និងពុះដីឡូត៍លក់នៅទីនោះ។

អភិបាលខេត្តត្បូងឃ្មុំ លោក ជាម  ច័ន្ទសោភ័ណ បានប្រាប់ Propertyarea នៅថ្ងៃទី១៨ ខែឧសភានេះថា បន្ទាប់ពីបង្កើតឡើងនូវខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តបានធ្វើកិច្ចការជាច្រើន ដើម្បីឲ្យខេត្តមួយនេះរីកចម្រើន និងទាក់ទាញអ្នកមករស់នៅ និងមកកម្សាន្ត ក្នុងនោះការសង់លំនៅឋាន គឺជាកត្តាចាំបាច់មួយដើម្បីឲ្យខេត្តថ្មីនេះមានកំនើនប្រជាជនចូលរស់នៅច្រើន និងទាក់ទាញការវិនិយោគ។

លោកបន្តថា “បើទោះជាក្នុងបរិបថដែលមានផ្ទុះជំងឺកូវីដក្តី ប៉ុន្តែក្រុមហ៊ុនអចលនទ្រព្យ នៅតែបន្តមកវិនិយោគក្នុងខេត្តត្បូងឃ្មុំផងដែរ ដែលរហូតមកដល់ពេលនេះមានប្រមាណ១៥ទៅ២០ក្រុមហ៊ុនហើយ”។លោកបន្តថា “ចំនួននេះមិនគិតទាំងការលក់ជាឯកជនដែលមិនមែនជាលក្ខណៈក្រុមហ៊ុននោះទេ”។

លោក ជាម ច័ន្ទសោភ័ណ ឥឡូវនេះយើងសង្កេតឃើញថាអាចមាន(ការវិនិយោគអចលនទ្រព្យ)នៅស្រុកត្បូងឃ្មុំ ក្រុងសួងរបស់យើង ហើយនិងជុំវិញបុរីរដ្ឋបាលខេត្ត ហើយស្រុកពញាក្រែក និងស្រុកមេមត់ ដែលធ្វើឲ្យបងប្អូនយើងមានការពុះឡូត៍លក់អីចឹងទៅ ឬក៏រៀបចំតំបន់អភិវឌ្ឍន៍ជាដើម។

លោកបន្តថា “ស្របពេលដែលមានការវីនិយោគកាន់តែច្រើន លើវិស័យអចលនទ្រព្យក្នុងខេត្ត អាជ្ញាធរខេត្ត ក៏បាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ទឹកស្អាត និងភ្លើងដើម្បីផ្គត់ផ្គង់ឲ្យបានកាន់តែល្អផងដែរ”។

ខេត្តត្បូងឃ្មុំ ត្រូវបានចេញប្រកាសបង្កើតឡើងនៅដើមខែមករា ឆ្នាំ២០១៤ មានផ្ទៃដី៤៩២៨គីឡូម៉ែត្រការ៉េ។

ខេត្តដែលមានប្រវត្តិចំណាស់មួយនេះ ត្រូវបានបង្កើតឡើងដោយកាត់យកក្រុងចំនួន១ និងស្រុកចំនួន៦ ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់។ ខេត្តមានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here