ភ្នំពេញ ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2021 – Golden Cambodia Realty (តទៅនេះនឹងហៅថា GC Realty) បានប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មីនៅថ្ងៃនេះ ក្នុងខណ្ឌដែលមានសក្ដានុពលបំផុតមួយនៃរាជធានីភ្នំពេញនៅថ្ងៃទី 25 ខែឧសភា ឆ្នាំ2021។ ការិយាល័យរបស់ GC Realty គឺជាអាគារកម្ពស់ 4 ជាន់ដែលមានទំហំជាង 1000 ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅរាប់ពាន់នាក់ គឺជាការិយាល័យអន្តរការីដ៏ធំបំផុតមួយក្នុងតំបន់។
GC Realty បានបង្កើតឡើងចាប់តាំងពីឆ្នាំ 2020 គឺជាបុត្រសម្ព័ន្ធរបស់ Golden Cambodia Century (GCC) ហើយបច្ចុប្បន្នជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន GC Realty មានសមាជិកឯកទេសរាប់រយនាក់ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនក្នុងវិស័យអចលនទ្រព្យ។ អាគារការិយាល័យដ៏ធំទូលាយនេះនឹងផ្ដល់ជូននូវដំណោះស្រាយដែលពោរពេញដោយប្រសិទ្ធភាពសម្រាប់ភ្នាក់ងារលក់ទាំងអស់ អាចអញ្ជើញមកចូលរួមជាសមាជិក និងក្លាយជាដៃគូប្រកបដោយទំនុកចិត្តជាមួយនឹង GC Realty។ ក្រៅអំពីការផ្ដល់ជូននូវកម្រៃជើងសារខ្ពស់ជាងគេបំផុតហើយ ភ្នាក់ងារលក់ទាំងអស់ក៏ទទួលបាននូវការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ជាប្រចាំ យ៉ាងហោចណាស់ ម្ដងក្នុងមួយខែ ដើម្បីអភិវឌ្ឍន៍នូវជំនាញទំនាក់ទំនងអន្តរបុគ្គល វិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ។
លោកកាំង នីនដែលជានាយក និងដៃគូអាជីវកម្មរបស់ GC Realty បានសង្កត់ធ្ងន់ថា GC Realty តែងតែមានការក្នុងការផ្តល់ជូនអតិថិជននូវគម្រោង និងសេវាកម្មដែលមានគុណភាពពិតប្រាកដ។ GC Realty មានគោលដៅសំខាន់ក្នុងការផ្ដល់ជូននូវការប្រឹក្សាអចលនទ្រព្យដែលល្អបំផុត ហើយជួយអតិថិជនក្នុងការជ្រើសរើសគម្រោងល្អៗ ជាមួយនឹងអត្រាជួលត្រឡប់ខ្ពស់ និងប្រកបដោយគុណភាព។ GC Realty តែងតែធ្វើការសិក្សារ ស្រាវជ្រាវយ៉ាងច្បាស់លាស់នោមុនពេលដែលធ្វើការណែនាំនូវ គម្រោងណាមួយជូនទៅដល់អតិថិជន។ នេះគឺជាហេតុផលមួយដែលធ្វើឲ្យ GC Realty ធ្វើការជ្រើសរើសយ៉ាងម៉ត់ចត់មុននឹងសហការជាដៃគូជាមួយនឹងគម្រោងអភិវឌ្ឍនីមួយៗ។
លោកកាំងនីនបានមានប្រសាសន៍ថា“នៅពេលបច្ចុប្បន្ននេះ យើងបានសហការលក់គម្រោងចំនួន 13 ជាមួយនឹងភ្នាក់ងាររាប់រយនាក់ ដែលគម្រោងទាំងនោះសុទ្ធសឹងជាគម្រោងប្រកបដោយទំនុកចិត្ត និងអ្នកអភិវឌ្ឍមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជា។ ខណៈពេលដែលមានគម្រោងអភិវឌ្ឍជាច្រើនក្នុងរាជធានីភ្នំពេញ យើងជ្រើសរើសក្នុងការសហការតែ 13 គម្រោងប៉ុណ្ណោះ ដោយសារតែយើងមើលឃើញពីកត្តាសំខាន់ៗបំផុត ដូចជាអ្នកអភិវឌ្ឍគម្រោង តម្លៃ ទីតាំង និងជាពិសេស ផលចំណេញខ្ពស់។ គម្រោងមួយដែលយើងទើបតែជ្រើសរើសសហការ គឺគម្រោងផ្សារជីស៊ី អូរឫស្សី ដែលជាគម្រោងផ្សារបោះដុំ និងលក់រាយដ៏ធំបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ស្ថិតនៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្សី។ នេះគឺជាគម្រោងអចលនទ្រព្យដំបូងបង្អស់របស់យើង ដែលមិនមែនជាប្រភេទគម្រោងអភិវឌ្ឍលំនៅឋាន ហើយពួកយើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យចម្រុះដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់យើងគឺបន្តរិះរកគម្រោងដែលអាចទុកចិត្តបានសម្រាប់អ្នកវិនិយោគ និងពិភាក្សាររកដំណោះស្រាយសម្រាប់អ្នកអភិវឌ្ឍ ព្រមជាមួយនឹងសេវាកម្មបន្ថែមផ្សេងទៀតសម្រាប់បំពេញនូវតម្រូវការខុសប្លែកគ្នារបស់អតិថិជន”។
លោកកាំងនីនបានមានបន្ថែមថា “ពួកយើងធ្វើការជ្រើសរើសដៃគូ និងគម្រោងប្រកបដោយការយកចិត្តទុកដាក់បំផុត នេះក៏ដើម្បីធ្វើឱ្យទីផ្សារទាំងមូលកាន់តែមានជំនាញវិជ្ជាជីវៈ និងពង្រីកកិត្តិនាមរបស់យើងឲ្យក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលអាចទុកចិត្តបាន និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនផង ព្រមទាំងសមាជិករបស់យើងផងដែរ។ GC Realty មិនមែនត្រឹមតែលក់គម្រោង និងផលិតផលដែលល្អប៉ុណ្ណោះទេ យើងក៏ផ្ដល់ជូននូវដំណោះស្រាយបន្ទាប់ពីការលក់ទៅកាន់អតិថិជនផងដែរ និងធានាថានឹងខិតខំឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបានសម្រាប់សេវាកម្មទាំងអស់ ទាំងនេះជាការតាំងចិត្តយ៉ាងមុតមាំរបស់ GC Realty”
ទីតាំងការិយាល័យថ្មីរបស់ GC Realty ស្ថិតនៅអាគារ S2-49 នៃអូឡាំព្យាស៊ីធី ស្ថិតនៅតាមបណ្ដោយមហាវិថីហ្សាលដឺហ្គោល នៅក្នុងសង្កាត់ដ៏មានសក្ដានុពល 7 មករា នៅចំចំណុចកណ្ដាលនៃរាជធានីភ្នំពេញ។ GC Realty បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាទីតាំងដែលមានមុខងារសំខាន់ចាំបាច់សម្រាប់ភ្នាក់ងារឯករាជ្យទាំងអស់មកបំពេញការងារប្រកបដោយជោគជ័យ និងផលិតភាព។
- សម្រាប់ព័ត៌មានបន្ថែមអំពី GC Realty សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
- GC Realty: https://www.facebook.com/GCR.CAMBODIA
- លេខទូរស័ព្ទ: 016 362 263
បញ្ចប់
អំពី GCC គ្រុប
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Ream City ក្រុងព្រះសីហនុ។
បានចេញផ្សាយដោយ by GC Realty
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់៖
លោកកាំង នីន
នាយក និងដៃគូអាជីវកម្ម, GC Realty
លេខទូរស័ព្ទ: +855 93 552 305, អ៊ីម៉ែល៖ [email protected]
លោក Felix Yong
នាយក និងដៃគូអាជីវកម្ម, GC Realty
លេខទូរស័ព្ទ: +855 77 779 864, អ៊ីម៉ែល៖ [email protected]