បុរីគីម ស័ងផ្តល់ជូននូវលក្ខខ័ណ្ឌពិសេសលើការបង់ប្រាក់ក្នុងបរិបទកូវីដ១៩

0

ដោយៈសហការី

ភ្នំពេញៈ ការរីករាលដាលជំងងឺកូវីដជាង២ឆ្នាំមកនេះ បានធ្វើឲ្យប៉ះពាល់សដល់សុខភាពសេដ្ឋកិច្ច និងសង្គម។ យ៉ាងណាមិញ វិស័យអចលនទ្រព្យផ្នែកលំនៅឋាននៅប្រទេសយើង (ពិសេសក្នុង និងជុំវិញរាជធានីភ្នំពេញ) ដូចជាមានសកម្មភាពល្អប្រសើរផងដែរ ទោះបីជាមិនដល់ស្ថានភាពមុនវិបត្តិ។

តើបងប្អូន ដែលកំពុងពិចារណាទិញផ្ទះក្នុងឆ្នាំនេះ ក្នុងកំឡុងពេលវិបត្តិកូវីដ តើគួរតែបន្តទិញឬទេ? ឬក៏គួរទុកលុយចាំឆ្នាំក្រោយៗសិន? ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ បងប្អូនត្រូវពិចារណា លើចំណុចសំខាន់ៗដូចជា ពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនាបច្ចុប្បន្ន និងអនាគត ព្រោះវាជាចំណុចដែលសំខាន់បំផុត និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះថាការផ្លាស់ប្ដូរលឿនៗ នៃនិន្នាការសេដ្ឋកិច្ចទីផ្សារ អាចធ្វើឲ្យប៉ះពាល់ដល់អ្នកភ្លាមៗទាំងមិនបានរំពឹងទុក។

ហេតុនេះ ប្រសិនជាអ្នកមិនសូវមានភាពនឹងនរ រឹងមាំផ្នែកហិរញ្ញវត្ថុ ហើយឈោងចាប់ទិញផ្ទះក្នុងសម័យកូវីដ នោះនឹងហានិភ័យមានកម្រិតខ្ពស់។

លោក អ្នកត្រូវសួរខ្លួនឯងនូវសំណួរទាំងនេះជាមុន ដូចជា តើអ្នកមានទុនគ្រប់គ្រាន់យ៉ាងហោចណាស់៣០ភាគរយ នៃតម្លៃផ្ទះនៅក្នុងដៃឬនៅ? បន្ទាប់ពីចំណាយលុយ៣០%នោះហើយ អ្នកមានលុយគ្រប់គ្រាន់សម្រាប់រស់នៅសុខស្រួលប្រចាំថ្ងៃ និងការពារពេលមានអាសន្នដែរឬទេ? ឬក៏ត្រូវកាត់បន្ថយចំណាយច្រើន?។

ប្រសិនជាអ្នកត្រូវខ្ជីលុយធនាគារបន្ថែម តើអ្នកមានចំណូលយ៉ាងហោចណាស់២ដង នៃប្រាក់ត្រូវបង់ធនាគារប្រចាំខែឬអត់ជាដើម។

បន្ទាប់ពីសួរសំណួរទាំងនេះទៅខ្លួនឯងរួចហើយ និងរកឃើញថា ចម្លើយរបស់អ្នកបង្ហាញថា អ្នកមិនទាន់មានភាពនឹងនរផ្នែកហិរញ្ញវត្ថុក្នុងពេលនេះទេ កុំទាន់ប្រថុយទិញអីល្អជាង។

អាចរងចាំដល់ពេលស្ថានភាពហិរញ្ញវត្ថុ របស់អ្នកល្អឡើងវិញសិន ក៏មិនទាន់ហួសពេលដែរ។

ជាមួយគ្នានេះ ការសិក្សាពីតម្លៃទីផ្សារលំនៅឋាន ពិតជាមានសារៈសំខាន់ផងដែរប្រសិនជាស្ថានភាពហិរញ្ញវត្ថុរឹងមាំហើយ អ្នកត្រូវមើលស្ថានភាពទីផ្សារលំនៅឋាន។ បច្ចុប្បន្ននេះ  គឺជាឱកាសល្អសម្រាប់អ្នក ដែលមានធនធានគ្រប់គ្រាន់ ក្នុងការទិញ ព្រោះថាឥឡូវនេះ អ្នកទិញមានប្រៀបជាងអ្នកលក់ហើយ។

ទោះបីជាតម្លៃផ្ទះមើលទៅមិនសូវមានការធ្លាក់ថ្លៃខ្លាំង ក៏អ្នកលក់មានការផ្តល់ជូនច្រើនផ្សេងៗពីការបញ្ចុះតម្លៃផ្ទះដែរ ដូចជាការបង់ប្រាក់ធូរជាងមុន ផ្តល់រយៈពេលបង់យូរជាងមុន មានផ្ដល់ជូនសម្ភារៈក្នុងផ្ទះច្រើនជាងមុន និងមានកម្មវិធីចាប់ឆ្នោតចុះតម្លៃផ្សេងៗ។ បើគម្រោងដែលអ្នកចង់ទិញ មិនមានផ្តល់កម្មវិធីទាំងអស់នេះទេ ក៏អ្នកទាំងអស់គ្នាអាចសុំចុះតម្លៃបានច្រើនជាងមុនដែរ អាចដល់១០%ឬច្រើនជាងនេះ។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យ លោកម៉ម សិរីបញ្ញាអគ្គនាយកក្រុមហ៊ុនEasy Property Investment បានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋានបានងើបឡើងវិញហើយ ដោយចរន្តទិញលក់កំពុងមានភាពសកម្មបណ្តើរ លើតំបន់ផ្លូវជាតិលេខ១ និងផ្លូវថៃហ្គ័រ ដែលបច្ចុប្បន្នមានគំរោងលំនៅដ្ឋានច្រើនបានសាងសង់ និងត្រៀមសាងសង់នៅតំបន់នេះ។

លោកបន្តថា “ដោយសារមានការអភិវឌ្ឍលំនៅដ្ឋានច្រើន មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗក៏កំពុងសាងសង់ និងបើកដំណើរការបណ្តើរៗនៅតំបន់ផ្លូវជាតិលេខ១ ដែលជួយសម្រួលដល់ការរស់នៅកាន់តែប្រសើរ”។លោកបន្តថា “ការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះនរា និងទីក្រុងរណបកោះពេជ្រ នឹងធ្វើឲ្យប្រជាពលរដ្ឋចូលមករស់នៅតំបន់ខាងលើកាន់តែច្រើននាពេលអនាគត ដោយសារស្ពានតភ្ជាប់រវាងទីក្រុងរណបទាំងពីរនឹងជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍”។

ជាមួយគ្នានេះ ក្រុមប្រឹក្សាភិបាលនៃបុរីគីម ស័ងបានមានប្រសា​សន៍ឲ្យដឹងផងដែរថា ក្នុងឱកាសនៃបញ្ហាជំងឺកូវីដ១៩នេះ ដើម្បីលើកទឹកចិត្តជូនអតិថិជន បុរីគីម ស័ង ដោយផ្តល់ជូនអតិថិជននូវលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ដោយអតិថិជនបង់ត្រឹម៩៩៩ដុល្លារក្នុងមួយខែ ផ្តល់ជូនការបញ្ចុះតម្លៃ២០០០០ដុល្លារអាមេរិក និងបន្ថែម៣ភាគរយបន្ថែមទៀតផងដែរ។

ក្រុមប្រឹក្សារភិបាល បុរី គីម ស័ង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងកំនើនប្រជាពលរដ្ឋកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យ បុរី គីម ស័ងសម្រេចចិត្តវិនិយោគលំនៅដ្ឋានដ៏ប្រណីត ដែលស្របនឹងបណ្តោយផ្លូវថៃ ហ្គ័រ បុរី នេះមានផ្ទៃដី៥ហិកតា និងកំពុងដាក់លក់ផ្ទះបីប្រភេទ ដូចជា Shop House, វីឡាកូនកាត់ និងវីឡាភ្លោះ ដែលមានតម្លៃចាប់ពី១៣ម៉ឺន ទៅដល់២៣ម៉ឺនដុល្លារអាមេរិក។

ក្រុមប្រឹក្សាភិបាលនៃ បុរី គីម ស័ង មានប្រសាសន៍ បន្តទៀតថា “បុរី បានផ្តោតទៅលើគុណភាព សុវត្តិភាព ប្រណិតភាព និងផាសុខភាពដល់អ្នករស់នៅ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ មានសួនច្បារនិងដាំដើមឈើ ឲ្យក្លាយជាដំបន់បៃតងមួយ ដើម្បីរស់នៅក្នុងបរិបទជីវិតបែបសុវិល័យ”។

សូមអញ្ជើញចូលទស្សនាផ្ទះគំរូពិត និងទទួលយកព័ត៌មានលម្អិត 078 915 999 /086 915 999 ទីតាំងគម្រោង៖ផ្លូវលេខ114(ផ្លូវថៃហ្គ័រ) ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ https://goo.gl/maps/KzpJBe1mvyMywny88 @Borey Kimsoing៕

LEAVE A REPLY

Please enter your comment!
Please enter your name here