World Bank: សេដ្ឋកិច្ចកម្ពុជានឹងអាចមានគន្លងថ្មីបន្ទាប់ពីវិបត្តិកូវីដ១៩បញ្ចប់

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងតាមទស្សនៈវិស័យរបស់ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា ឱ្យដឹងថាបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ផុតរលត់ទៅសេដ្ឋកិច្ចម្ពុជា អាចមានគន្លងថ្មី ដោយកើនឡើងវិញក្នុងកម្រិតទាបក្នុងរយៈពេលខ្លះ។

តាមទស្សនវិស័យនេះបង្ហាញថា ទោះជាមានការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុក ក្រោយមានការបន្ធូរបន្ថយការបិទខ្ទប់ វិស័យទេសចរណ៍សកលត្រូវបានរំពឹងថានឹងមានកម្រិតទាបជាងកម្រិតមុនពេលមានវិបត្តិកូវីដ១៩ រហូតដល់ឆ្នាំ២០២៣។

ការឡើងវិញនៃសេដ្ឋកិច្ចសកល ដោយទទួលបានការគាំទ្រដោយការជួយជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក នឹងស្ដារពាណិជ្ជកម្មទំនិញ និងអាចផ្ដល់សន្ទុះខាងក្រៅ ដល់កំណើនជាមធ្យមចំនួន១ភាគរយ ប៉ុន្តែវិស័យទេសចរណ៍សកលត្រូវបានរំពឹងថា នៅតែមានកម្រិតទាបជាងកម្រិតមុនពេលមានវិបត្តិកូវីដ១៩រហូតដល់ឆ្នាំ២០២៣ ដែលនឹងអូសបន្លាយការស្ដារសេដ្ឋកិច្ចឡើងវិញសម្រាប់បណ្ដាប្រទេស ដែលពឹងផ្អែកលើវិស័យទេសចរណ៍។

ការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលជំរុញដោយការធ្វើពិពិធកម្មគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលពីពមុនមកប្រមូលផ្ដុំភាគច្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក្រោយមកការនាំចេញទំនិញពីក្រៅសម្លៀកបំពាក់ និងទំនិញកសិកម្ម ហាក់លេចរូបរាងឡើង ដោយសម្រួលទៅនឹងការប្រែប្រួលស្ថានភាពតម្រូវការពីក្រៅប្រទេស និងក្នុងស្រុក។

យោងណាហានិភ័យនិងបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជានៅតែមាន ដោយសារតែរលកនៃការផ្ទុះជំងឺកូវីដ១៩ ចេះតែអូសបន្លាយពេល។ ថ្មីៗនេះ សកម្មភាព សេដ្ឋកិច្ចក្នុងស្រុកត្រូវបានបង្អាក់ ដោយការដាក់ចេញជាថ្មីនូវវិធានការបិទខ្ទប់ឡើងវិញនៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២១។

ការបិទខ្ទប់តំបន់ប្រជុំជនធំជាងគេពីរនៅកម្ពុជា គឺទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេបន្ទាបពីភ្នំពេញ គឺជាការចាំបាច់ និងបានសង្គ្រោះ ជីវិតជាច្រើន ទោះបីជាធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចក៏ដោយ។ អត្រាឆ្លងខ្ពស់នាពេលបច្ចុប្បន្ន ក៏គំរាមកំហែងដល់ប្រព័ន្ធសុខាភីបាលសាធារណៈផងដែរ។

រោងចក្រនិងអាជីវកម្ម ទទួលរងផលប៉ះពាល់ ខណៈដែលតម្រូវការក្នុងស្រុក ជាពិសេសតម្រូវការផលិតផលសេវា ដូចជាការធ្វើដំណើរក្នុងស្រុក ទេសចរណ៍ និងសេវាបដិសណ្ឋារកិច្ច រងផលប៉ះពាល់ជាថ្មី ដោយសារតែការឹតត្បិតការធ្វើដំណើរ ការបញ្ចៀសការធ្វើដំណើរការ និងការថយចុះប្រាក់ចំណូល។ ស្ថានភាពនេះនឹងធ្វើឱ្យមានកំណើនយឺត រហូតដល់មានការចាក់វ៉ាក់សាំងបង្ការបានច្រើនទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here