ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនCentury21 Zillion holdingបាននិងកំពុងពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ រហូតដល់បណ្តាឃុំ សង្កាត់ទាំង១៦៤៦នៅទូទាំងប្រទេស។
លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Zillion Holdingបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២ កក្កដានេះថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងផ្តល់ការងារអចលនទ្រព្យ ដល់ប្រជាពលរដ្ឋ ពិសេសយុវជននៅតាមបណ្តាឃុំ សង្កាត់ទូទាំងប្រទេស ជាមួយនឹងការបណ្តុះបណ្តាលត្រឹមត្រូវ ជាមួយនឹងប្រព័ន្ឋការងារច្បាស់លាស់ និងការងារប្រកបដោយទំនុកចិត្ត និងក្រមសីលធ៌មវិជ្ជាជីវៈ។
លោកស្រីបន្តថា “ការពង្រីកសេវាកម្មដល់មូលដ្ឋាន ដើម្បីជួយគាត់អាចពង្រីកអាជីវកម្ម ពិសេសការងារដីធ្លី និងលើកកំពស់សក្តានុពលនៅតាមមូលដ្ឋាន របស់គាត់ឲ្យមានការអភិវឌ្ឍកាន់តែឆាប់រហ័ស”។ លោកស្រីបន្តថា “យើងចង់ជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋរបស់យើង និងជំរុញល្បឿននៃការអភិវឌ្ឍនៅតាមមូលដ្ឋាន និងបង្ហាញពីសក្តានុពលនៅតាមមូលដ្ឋាននិមួយៗ ដើម្បីទាក់ទាញការវិនិយោគ”។
លោកស្រីGrace Rachny Fongបានបន្តថា នៅតាមមូលដ្ឋានជាច្រើន មានសក្តានុពលក្នុងការអភិវឌ្ឍ ហេតុននេះភ្នាក់ងារនៅតាមមូលដ្ឋាន ពិតជាមានឱកាសក្នុងការបង្ហាញពីឱកាសវិនិយោគ បង្ហាញពីឱកាសរីកចម្រើន និងទាក់ទាញគំរោងអភិវឌ្ឍន៍នានាទៅកាន់ភូមិ ឃុំរបស់ខ្លួន ដែលនេះជាបេសកកម្មរបស់យើង ដើម្បីពង្រីកនិងជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕