និយាយពីគេហដ្ឋានសម្រាប់រស់នៅ គ្រប់គ្នាសុទ្ធតែចង់បានផ្ទះដែលមានការរចនាម៉ូដស្រស់ស្អាត ទីធ្លាធំទូលាយ ជាពិសេសស្ថិតក្នុងតំបន់ដែលមានសក្ដានុពល មានសុវត្ថិភាពខ្ពស់ -ល-។ គេហដ្ឋានសម្រាប់រស់នៅនេះមានច្រើនប្រភេទសម្រាប់ពេលបច្ចុប្បន្នដែលត្រូវបានសាងសង់ឡើងដោយដាក់ឈ្មោះផ្សេងៗគ្នាទៅតាមក្រុមហ៊ុនអភិវឌ្ឍនីមួយៗ ដែលរាប់ចាប់ពីផ្ទះល្វែង ឬផ្ទះអាជីវកម្មដែលជាទូទៅអាចប្រើបានទាំងសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម វីឡាកូនកាត់ដែលជាផ្ទះវីឡាដែលក្លាយពីផ្ទះល្វែងកាត់ដោយបន្ថែមភាពប្រណីត និងមុខងារកាន់តែទំនើប វីឡាភ្លោះដែលជាប្រភេទផ្ទះវីឡាជាប់គ្នាពីរៗ និងវីឡាទោលដែលភាគច្រើនមានទំហំធំជាងវីឡាផ្សេងៗ ហើយមានដីដាច់ដោយឡែក មិនជាប់របងជាមួយផ្ទះឯទៀត។
យើងសង្កេតឃើញថា ទោះបីមានតម្លៃខ្ពស់ជាងគេច្រើនគួរសមក៏ពិតមែន វីឡាទោលនៅតែជាគេហដ្ឋានក្នុងក្ដីស្រមៃរបស់មនុស្សជាច្រើន។ ដូច្នេះថាតើឈ្មោះថាវីឡាទោលនេះមានលក្ខណៈពិសេស និងភាពប្រណីតខុសពីវីឡាប្រភេទផ្សេងបែបណា ទើបតម្លៃក៏ថ្លៃ ហើយពេញនិយមខ្លាំងជាងគេ?
១. ឯកជនភាព
ឮតែឈ្មោះក៏អាចស្រមៃបានដែរថា ការរស់នៅប្រភេទវីឡាទោលគឺមានលក្ខណៈឯកជនពេញលេញ ដោយសារមិនមានជាប់របងជាមួយផ្ទះអ្នកជិតខាង ក្នុងបរិវេណដីមានទីធ្លាសម្រាប់ធ្វើសកម្មភាពផ្សេងៗក្នុងគ្រួសារមិនថាជាការជួបជុំ ការរៀបចំសួនច្បារជាដើម ដោយមិនភ័យខ្លាចប៉ះពាល់អ្នកជិតខាងឡើយ។
២. ប្រណីតភាព និងរចនាបទពិសេសជាងគេ
ស្ទើរតែ១០០%នៃវីឡាទោលត្រូវបានរចនា និងសាងសង់ឡើងដោយយកចិត្តទុកដាក់ទៅលើប្រណីតភាពខ្ពស់ ព្រោះវីឡាប្រភេទនេះជានិម្មិតរូបនៃភាពឧត្ដុង្គឧត្ដម កិត្តិយសសម្រាប់ម្ចាស់ផ្ទះនិងក្រុមគ្រួសារ។ គ្រប់បន្ទប់ គ្រប់ជំហានដែលមាននៅក្នុងផ្ទះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខា និងគំនិតច្នៃប្រឌិតពិសេសជាងគេដើម្បីផ្ដល់ឱ្យម្ចាស់ផ្ទះនូវអារម្មណ៍កក់ក្ដៅ និងសុភមង្គលគ្រប់ពេលវេលា។
៣. កន្លែងកម្សាន្ត សួនច្បារ ឬអាងទឹកឯកជនផ្ដាច់មុខ
អ្វីដែលជាលក្ខណៈពិសេសមួយទៀតរបស់វីឡាទោលគឺមានទីធ្លាសម្រាប់រៀបចំជាសួនច្បារ សួនបន្លែ កន្លែងក្មេងលេង ឬមានទាំងអាងហែលទឹកផ្ទាល់ខ្លួនតែម្ដង ដែលអាចផ្ដល់ឱ្យម្ចាស់ផ្ទះមានភាពងាយស្រួលក្នុងការលំហែជាមួយធម្មជាតិក្នុងរបងផ្ទះរបស់ខ្លួន ឬការរៀបចំពិធីផ្សេងៗបានយ៉ាងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ វីឡាទោលរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗដូចជាបុរី ប៉េង ហួត ជាដើមសុទ្ធតែមានខ្ចុះអង្គុយលេងនៅខាងមុខផ្ទះដែលមានសភាពធំទូលាយ និងមានអារម្មណ៍ស្រស់ស្រាយ។
៤. ទំហំ និងចំនួនបន្ទប់
វីឡាទោលមានលក្ខណៈពិសេសមួយទៀតគឺមានទំហំធំ និងមានបន្ទប់ច្រើន ហើយបន្ទប់នីមួយៗសុទ្ធតែធំទូលាយ។ ចំណែកបរិវេណចម្អិនអាហារក៏មានការបែងចែងច្បាស់លាស់រវាងផ្ទះបាយស្ងួត និងផ្ទះបាយសើមដែលមិនធ្វើឱ្យមានក្លិនមិនល្អក្នុងផ្ទះឡើយ។ ម្យ៉ាងវិញទៀត វីឡាទោលនីមួយៗសុទ្ធតែមានចំណតរថយន្តធំទូលាយ ហើយនៅដាច់ដោយឡែកពីទ្វារចូលផ្ទះដែលធ្វើឱ្យបរិវេណខាងមុខទ្វារមានសភាពស្រឡះល្អ។ ក្រៅពីនេះ វីឡាទោលមួយចំនួនក៏មានជាបន្ទប់សម្រាប់សមាជិកគ្រួសារដែលមានវ័យចំណាស់នៅជាន់ផ្ទាល់ដីតែម្ដង ឬមានបំពាក់ជណ្ដើរយន្តរួចជាស្រេចដែលជាមុខងារពិសេសផ្ដល់ភាពងាយស្រួលដល់សមាជិកគ្រួសារ ជាពិសេសមនុស្សវ័យចំណាស់តែម្ដង។
៥. ឱកាសវិនិយោគខ្ពស់មិនធម្មតា
លក្ខណៈពិសេសផ្សេងៗដូចបានរៀបរាប់ខាងលើរបស់វីឡាទោលបានធ្វើឱ្យលំនៅឋានប្រភេទនេះអាចមានតម្លៃទីផ្សារហក់ឡើងខ្ពស់ឆាប់រហ័ស ដែលល្អសម្រាប់ការទិញទុកវិនិយោគ ឬរស់នៅក៏បាន។ មិនតែប៉ុណ្ណោះ ការទិញក្នុងអំឡុងពេលគម្រោងនីមួយៗមានប្រូម៉ូសិនក៏ជាឱកាសល្អសម្រាប់ទទួលបានផលចំណេញនៅថ្ងៃអនាគត ព្រោះអំឡុងពេលនោះមានការបញ្ចុះតម្លៃ និងគោលការណ៍បង់ប្រាក់ល្អច្រើន។
ជាក់ស្ដែង ក្នុងឱកាសបើកលក់វីឡាទោលប្រភេទថ្មី ក្នុងដំណាក់កាលទី២នៃគម្រោង ដឹស្តា ផ្លាទីនីម ម៉ាស្ទើរី ដែលជាគម្រោងវីឡាទោលសុទ្ធតែបុរី ប៉េង ហួត ស្ថិតនៅក្បែរផ្លូវជាតិលេខ១ (ក្នុងតំបន់បឹងស្នោ) មានការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖
✨ ការបញ្ចុះតម្លៃរហូតដល់ 10%
✨ គោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល ជាមួយអត្រាការប្រាក់ 0% រហូតដល់ 20ខែ
✨ ជម្រើសបង់រំលស់ 100% សម្រាប់គ្រប់គម្រោង
✨បង់រំលស់ជាមួយធនាគារដៃគូរបស់បុរី ប៉េង ហួត ដោយអត្រាការប្រាក់ចាប់ពី 4.99% និងទំហំកម្ចីរហូតដល់ 80%
គួរបញ្ជាក់ថា វីឡាទោលដែលមានក្នុងគម្រោង ដឹស្តាផ្លាទីនីម ម៉ាស្ទើរី ដំណាក់កាលទី១ មានដូចជា វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង A ដែលត្រូវបានលក់អស់ស្ទើរតែ 100% ទៅហើយ។ ដោយឡែក ដំណាក់កាលទី២ មានប្រភេទវីឡាទោលពិសេសដាច់គេ គឺវីឡា ឃីង ម៉ាជេស្ទីក ដែលមានទំហំដីធំទូលាយ ផ្នែកខាងក្នុងកាន់តែមានភាពប្រណីតជាងមុន ហើយអ្វីដែលពិសេសជាងគេនោះគឺមានបំពាក់ជណ្ដើរយន្តនៅខាងក្នុងផ្ទះរួចជាស្រេច ព្រមទាំងមុខងារសំខាន់ៗជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕