ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Oakwood លើកឡើងថា អ្នកអភិវឌ្ឍន៍សណ្ឋាគារចាប់ផ្តើមងាកទៅរកការប្រែក្លាយគម្រោងរបស់ខ្លួន ទៅជាគម្រោងអផាតមិនជួល ដែលផ្តល់ភាពបត់បែនដល់ស្នាក់នៅសម្រាប់ទាំងរយៈពេលវែង និងរយៈពេលខ្លី ខណៈក្រុមហ៊ុនត្រៀមបើកដំណើរការអាផាតមិនរបស់ខ្លួន លើកដំបូងនៅកម្ពុជានៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SCMP នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
នាយកប្រតិបត្តិលោកក្រុមហ៊ុន Oakwood Dean Schreiber បានថ្លែងថា “សម្រា ប់ក្រុមហ៊ុន Oakwood តំបន់អាស៊ីអាគ្នេយ៍នៅតែជាតំបន់ ដែលមានការរីកចម្រើនលឿនបំផុត បន្ទាប់ពីប្រទេសចិនដីគោក ហើយវិនិយោគិនអចលនទ្រព្យ មានចំណាប់យ៉ាងខ្លាំងនៅក្នុងក្នុងការវិនិយោគនៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម។
លោកបានមានប្រសាសន៍ថា “យើងសន្មតថា នេះគឺជាការរីកចម្រើន នៃការរីកចម្រើននៃសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជា ការកើនឡើងនៃចំនួនគ្រួសារកម្រិតមធ្យម និងអ្នកមាននៅក្នុងតំបន់”។
លោកបានថ្លែងបន្តថា ផ្ទុយទៅវិញនៅក្រុមហ៊ុនOakwood ក្រៅពីទីតាំងរបស់យើង ជុំវិញពិភពលោក អាជ្ញាធរមូលដ្ឋានបានបិទប្រតិបត្តិការអាជីវកម្មជាច្រើន បណ្តោះអាសន្ន ប៉ុន្តែប្រតិបត្តិការអាជីវកម្មទាំងអស់របស់យើងនៅតែបើក និងដំណើរការរហូតមកដល់បច្ចុប្បន្ន។ នៅទូទាំងផលប័ត្ររបស់យើងនៅទូទាំងពិភពលោក អត្រាកាន់កាប់របស់យើងនៅឆ្នាំ២០២០ ស្មើនឹងជិត៧០ភាគរយរួចទៅហើយ។
ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ក្រុមហ៊ុនក៏បានមើលឃើញពីការចាប់អារម្មណ៍ជាបន្តពីសំណាក់ម្ចាស់ក្រុមហ៊ុន ដែលចង់ប្តូរសណ្ឋាគារ ដែលមានស្រាប់ទៅជាអាផាតមិន ឬចាប់ដៃគូជាមួយ Oakwood លើសំណង់អភិវឌ្ឍន៍ថ្មី។
លោក Schreiber មានប្រសាសន៍ថា “ជាការពិត យើងទើបតែបានចុះកិច្ចព្រមព្រៀងលើការគ្រប់គ្រង ដើម្បីបើកដំណើរនូវអចលនទ្រព្យអាផាតមិនថ្មីមួយទៀត នៅក្នុងប្រទេសថៃនៅពាក់កណ្តាលឆ្នាំក្រោយ”។
ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនOakwood បានបន្តពង្រីកផលប័ត្ររបស់ខ្លួននៅក្នុងតំបន់ ដោយបើកដំណើរការអចលនទ្រព្យទី៧របស់ខ្លួននៅក្នុងប្រទេសថៃ រួមមានសណ្ឋាគារ Oakwood Hotel & Residence Bangkok ក្នុងខែឧសភា ឆ្នាំ២០២១ និងទីតាំងទី៥ របស់ខ្លួននៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា។
លោក Schreiber មានប្រសាសន៍ថា ការពង្រីកការវិនិយោគនេះ គឺធ្វើឡើងរួចហើយ បន្ទាប់មកនឹងមានការបើកដំណើរអចលនទ្រព្យ បន្ថែមនៅវៀតណាម ថៃ និងឥណ្ឌូនេស៊ីនៅឆមាសទី២ ឆ្នាំនេះ។ យើងក៏រំពឹងថានឹងដាក់ដំណើរការយីហោអាផាតម៉ិនរបស់យើងលើកដំបូង នៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២១ផងដែរ”។
លោក Schreiber កត់សម្គាល់ថា បច្ចុប្បន្នមាន “ទំនោរថ្មីមួយ” ក្នុងការប្រើប្រាស់សេវាកម្មអាផាតមិន ជាកន្លែងស្នាក់នៅ ជាជាងការប្រើប្រាស់សណ្ឋាគារជាកន្លែងស្នាក់នៅ៕