រាជធានីភ្នំពេញ ៖ អចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ ជាអាទិដូចជាប្រទេសកម្ពុជាយើងជាដើម ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍថ្មីៗរបស់វា ។
សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាយល់ដឹងបន្ថែមទៅលើវិស័យសំណង់គឺជាកត្តាដ៏ចាំបាច់ជាទីបំផុត ហើយលើសពីនេះទៅទៀតក៏អាចទទួលបាននូវចំណេះដឹងក្នុងការជ្រើសរើសសម្ភារសំណង់ដែលមានគុណភាពដើម្បីទទួលបាននូវសំណង់ដែលរឹងមាំ ជាប់ធន់ ។
ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក បានបង្កើតនូវកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» ដែលប្រមូលផ្តុំសុទ្ធតែវាគ្មិនល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកសំណង់ដើម្បីធ្វើការចែករំលែកបទពិសោធន៍ បច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍថ្មីៗ ទាក់ទងនឹងវិស័យសំណង់នៅកម្ពុជាដោយលោកអ្នកអាចតាមដានកម្មវិធីដ៏មានអត្ថប្រយោជន៍នេះបាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ។
សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ ការវិវឌ្ឍថ្មីៗ ការចែករំលែកបទពិសោធន៍ល្អៗ ដំណោះស្រាយផ្នែកសំណង់ និងបច្ចេកទេសល្អៗ ដើម្បីធ្វើឲ្យសំណង់លោកអ្នកជាប់ធន់ជានិរន្ត ។
កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នឹងធ្វើចាក់ផ្សាយរាល់ថ្ងៃអាទិត្យ សប្តាហ៍ទី ២ និងទី ៤ នៅវេលាម៉ោង ៨ យប់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ៖https://www.facebook.com/watch/392886284192995/2486158561686521