ថៃ ជាប់ឈ្មោះជាប្រទេសមានហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឈានមុខគេក្នុងតំបន់អាស៊ាន

0

ដោយ សុខុម

បាងកក: ជាលទ្ធផលនៃការវិនិយោគឥតឈប់ឈរបានធ្វើឱ្យប្រទេសថៃ មានហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឈានមុខគេក្នុងតំបន់អាស៊ាន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីសប្ដាហ៍មុន។

ហើយដើម្បីបញ្ជាក់បន្ថែមពីលើការអះអាងនេះ គេហទំព័រ fasttest.net បានចុះផ្សាយថា ប្រទេសថៃ មានអ៊ីនធឺណិត Broadband ដែលមានល្បឿនដោនឡូត (Download) លឿនបំផុតទី៣ ក្នុងពិភពលោកនៅខែធ្នូ ឆ្នាំ២០២០។

យោងតាមទិន្នន័យពីសន្ទស្សន៍អ៊ីនធឺណិតល្បឿនលឿន Speedtest Global IndexTM1 អំឡុងឆ្នាំ២០២០ បង្ហាញថា ល្បឿនអ៊ីនធឺណិត Broadband នៅក្នុងប្រទេសថៃ មានភាពប្រសើរឡើងច្រើនក្នុងរយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលបច្ចេកវិទ្យាអុបទិកថ្មី Fiber optic To The Home (FTTH) បន្តលូតលាស់ខ្លាំងនៅក្នុងតំបន់ក្រុងធំៗ។

ការស្ទង់មតិនេះក៏បង្ហាញដែរថា ប្រទេសថៃ មានសមត្ថភាពអាចគ្រប់គ្រងបញ្ហាប្រឈមនៃការកើនឡើងចរាចរណ៍អ៊ីនធឺណិតដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយផ្លោះពីចំណាត់ថ្នាក់លេខ៩ នៅក្នុងខែមករា ឆ្នាំ២០២០ ឡើងដល់ចំណាត់ថ្នាក់លេខ៣ នៅក្នុងខែធ្នូ ឆ្នាំ២០២០។ ចំណែកឯចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសសិង្ហបុរី ខណៈក្រុងហុងកុង ជាប់ចំណាត់ថ្នាក់លេខ២។

ក្នុងយុគសម័យឌីជីថល ល្បឿនអ៊ីនធឺណិតពិតជាមានសារៈសំខាន់ណាស់ តួយ៉ាងដូចនៅក្នុងប្រទេសថៃ ជាដើម។ ល្បឿនដោនឡូតតាមអ៊ីនធឺណិត Broadband ក្នុងប្រទេសថៃ អំឡុងឆ្នាំ២០២០ គឺ១៦៦,៨១មេហ្គាបៃក្នុងមួយវិនាទី (Mbps) ដោយជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ១ ជាមួយនឹងល្បឿនដោនឡូត២១៤,៣៩មេហ្គាបៃក្នុងមួយវិនាទី (Mbps) លើអ៊ីនធឺណិត Broadband។

ភាពប្រសើរឡើងនូវល្បឿនអ៊ីនធឺណិតក្នុងប្រទេសថៃ នេះគឺដោយសារប្រទេសនេះបន្តវិនិយោគឥតឈប់ឈរលើអ៊ីនធឺណិត Broadband ដែលជួយសម្រួលដល់ការផ្លាស់ប្តូរពីខ្សែកាបធម្មតាទៅអ៊ីនធឺណិត Fiber optic៕

LEAVE A REPLY

Please enter your comment!
Please enter your name here