ដោយៈសុខហេង
ភ្នំពេញៈ បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរពិភពលោក និន្នាការសង្គម និងសេដ្ឋកិច្ច ពិសេសវានឹងបង្ហាញភាពអស្ចារ្យ យ៉ាងច្រើនសំរាប់ទស្សនីយភាព នៅលើអាគារឬសំណង់អ្វីមួយ។
ជាក់ស្តែងគំរោងអាគារពហុបំណងបំពាក់ LED ធំជាងគេលើលោក នឹងរំលេចខ្លួននៅតំបន់ជ្រោយចង្វារ នឹងផុសឡើងនៅទឹកដីជ្រោយចង្វារ ដែលវានិងក្លាយជានិមិត្តរូបថ្មីនៃក្រុងភ្នំពេញនាសម័យបច្ចេកវិទ្យា។ព៌តមាននេះ ត្រូវបានបង្ហាញឡើងដោយផេកមួយឈ្មោះ ASEAN Urbanist កាលពីល្ងាចថ្ងៃទី២៧ កក្កដាកន្លងមកនេះ។
គំរោងនេះនឹងបង្ហាញនូវក្តីរំភើប សម្រាប់ ព្រឹត្តការណ៍ដ៏អស្ចារ្យ Sea game 2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ៕