ដោយៈគង់ ម៉ាលីន
កោះកុងៈ ឱខេត្តកោះកុង ស្ថិតក្នុងចិត្ត នេះជាទំនុកច្រៀងនៃបទចំរៀង “បុប្ផាកោះកុង” ដែលជាខេត្តដាច់ស្រយាល ប៉ុន្តែបច្ចុប្បន្នខេត្តដែលមានសម្រស់ និងធនធានធម្មជាតិដ៏សម្បូរបែបនេះមិនឆ្ងាយទៀតទេ។
កោះកុងពិតជាស្រស់ស្អាត និងមានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ពិសេសសម្រស់កោះកុងក្រៅ ពិតជាទីមនោរម្យក្រៃលែង។
រដ្ឋបាលខេត្តកោះកុង បានផ្តិតយករូបភាពទេសភាពដ៏ស្រស់ស្អាត នៃទឹកដីកោះកុងក្រៅ ដែលគេហទំព័រPropertyarea.asiaសូមយករូបភាពដ៏ស្រស់ស្អាតទាំងនោះមកបង្ហាញជូន។
កោះកុងក្រៅ ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់៕