លោកស្រីតាំង ហួរៈបណ្តាខេត្តជាប់តំបន់ឆ្នេរមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ លោកស្រីតាំង ហួរនាយិកាក្រុមហ៊ុន AMATAK Property Service បានមានប្រសាសន៍ថា តំបន់ឆ្នេរកម្ពុជានៅតាមបណ្តាខេត្តទាំងបួន សុទ្ឋតែមានសក្តានុពលក្នុងការវិនិយោគលើអចលនទ្រព្យ ពិសេសផ្នែកដីធ្លី។

លោកស្រីបានមានប្រសាសន៍បន្ទាប់ពីចុះបំពេញការងារ នៅតាមបណ្តាខេត្តទាំងបួនខាងលើកាលពីសប្តាហ៍៍មុនថា ការរីកចម្រើនវិស័យអចលនទ្រព្យ នឹងបន្តកើនឡើងនៅតាមបណ្តាខេត្តទាំងនោះ ដោយសារខេត្តទាំងនោះ មានសក្តានុពលធនធានធម្មជាតិ ពិសេសតំបន់ទាំងនោះមានភ្នំ មានទឹកជ្រោះ និងទឹកសមុទ្រខៀវស្រងាត់ ដែលអំណោយ​ផលដល់ការរស់នៅនិងវិនិយោគ។

លោកស្រីបន្តថា “តម្លៃដីធ្លីនៅតែមានតម្លៃសមរម្យ ដែលអំណោយផលដល់ការវិនិ​យោគយកផលចំណេញ”។លោកស្រីបន្តថា “រហូតមកទល់ពេលនេះ អ្នកមានលុយច្រើននៅតែបន្តវិនិយោគ ព្រោះពួកគេមើលឃើញផលចំណេញខ្ពស់នាពេលអនាគត ដោ​យសារវិស័យនេះ នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត”។

លោកស្រីតាំង ហួរបានបន្តថា ឱកាសវិនិយោគនាពេលនេះ ពិតជាល្អប្រសើរ ដោ​យសារអាចរកបានអចលនទ្រព្យតម្លៃល្អ ដែលមើលឃើញឱកាសចំណេញខ្ពស់ ព្រោះបន្ទាប់ពីបញ្ចប់វិបត្តិកូវីដ១៩ វិស័យអចលនទ្រព្យកម្ពុជា នឹងមានសន្ទុះឡើងខ្ពស់មួយកម្រិតទៀត។

ខេត្តជាប់តំបន់ឆ្នេរត្រូវបានផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ហៅថា តំបន់ K4 ដែលសំដៅដល់ខេត្តកំពង់សោម កំពត កែប និងខេត្តកោះកុង ខណៈខេត្តទាំងបួនមានសក្តានុពលផ្សេងៗគ្នា និងគំរោងអភិវឌ្ឍន៍ធំៗជាច្រើន កំពុងឆ្ពោះទៅកាន់ខេត្តនេះកាន់​តែ​ច្រើន និងកើនឡើងថែមទៀតនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here