ដោយៈសហការី
ភ្នំពេញៈ នៅក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា បានស្គាល់នូវភាពរីកចម្រើនឥតឈប់ឈរ ហើយមនុស្សមួយចំនួនបានក្លាយជាអ្នកមាន ដោយសារពួកគេចេះវិនិយោគ ប្រកបដោយភាពឆ្លាតវៃនៅក្នុងវិស័យមួយនេះ។
តើធ្វើដូចម្ដេចទើបវិនិយោគប្រកបដោយភាពឆ្លាតវៃ ហើយតើគួរវិនិយោគលើអចលនទ្រព្យប្រភេទមួយណា ទើបទទួលបានផលចំណេញខ្ពស់ នៅក្នុងពេលបច្ចុប្បន្ននេះ?ទាក់ទិននឹងសំណួរខាងលើ អ្នកជំនាញអចលនទ្រព្យ បានផ្ដល់នូវដំបូន្មានដ៏មានសារៈប្រយោជន៍មួយចំនួន សម្រាប់អ្នកដែលចង់វិនិយោគលើវិស័យនេះ ដើម្បីទទួលបានផលចំណេញពីការវិនិយោគ។
អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. មានប្រសាសន៍ថា បើនិយាយពីការវិនិយោគ មិនថាវិនិយោគទៅលើដី ផ្ទះ ឫខុនដូនោះទេ គឺសុទ្ធតែទទួលបានអត្ថប្រយោជន៍ និងផលចំណេញផ្សេងៗគ្នា។
ទោះជាយ៉ាងណា អ្នកស្រីបានបញ្ជាក់ថា ប្រសិនបើវិនិយោគទៅលើដីធ្លី គេនឹងអាចទាញបានផលចំណញ ច្រើនជាងការវិនិយោគទៅលើអចលនទ្រព្យប្រភេទផ្សេងៗ ព្រោះថា ការទិញដីយើងអាចទិញយកមកដាក់ជួលបន្ត ទុកលក់ចំណេញនៅថ្ងៃក្រោយ ពុះជាដីឡូតិ៍លក់ និងអាចអភិវឌ្ឍជាបុរី ផ្ទះល្វែង អាផាមិន ឃ្លាំង រោងចក្រ និងអគារពាណិជ្ជកម្មជាដើម។
ការវិនិយោគទៅលើអចលទ្រព្យដីធ្លី គឺនៅតែមានប្រជាប្រិយភាព សម្រាប់ប្រជាជនកម្ពុជា ដោយសារតែដីគឺជាអចនវត្ថុដែលមានកំណត់ ងាយស្រួលទិញ មិនចាំបាច់ថែទាំ និងមិនសូវមានការប្រកួតប្រជែកច្រើន ដូចប្រភេទអចលនទ្រព្យដទៃទៀតនោះទេ។
អ្នកស្រីតាំង ហួរ បានបន្តថា “ប្រសិនបើយើងចង់វិនិយោគទៅលើដីធ្លី យើងត្រូវមើលទៅលើទីតាំងណា ដែលកំពុងមានសក្ដានុពលខ្លាំង និងមានសន្ទុះនៃការអភិវឌ្ឍន៏លឿនបំផុត”។ ជាក់ស្ដែង តំបន់ជាយក្រុងនៃរាជធានីភ្នំពេញ កំពុងតែមានសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅឋានជាច្រើន បូករួមនឹងគម្រោងហេដ្ឋារចនាសម្ពន័នានារបស់រដ្ឋាភិបាលផងនោះ បានធ្វើអោយតំបន់ទាំងនោះ កាន់តែមានសក្ដានុពលខ្លាំង ហើយតំបន់ដង្ហើមនៃសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលយើងគួរតែវិនិយោគនោះ គឺតំបន់ផ្លូវជាតិលេខ១ ៣ ៤ និងផ្លូវជាតិលេខ៦”។
ស្របពេលជាមួយគ្នានេះ លោកសុខ គឹមអេង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ Sovannaphum Real Estate Investment Co.,Ltd. ក៏បានលើកឡើងដែរថា ការវិនិយោគលើដី មានវិសាលភាពចំណេញច្រើនជាងផ្ទះ ឫអចលនទ្រព្យផ្សេងទៀត ដោយសារតែដី ក្នុងតំបន់មួយចំនួននៅមានតម្លៃធូរថ្លៃនៅឡើយ ដែលយើងអាចមានលទ្ធភាពទិញបាន ជាពិសេសនៅតំបន់ជាយក្រុង ឬទីរួមខេត្តមួយចំនួនដែលជាប់រាជធានីភ្នំពេញ។
លោកបានបន្តថា “ការវិនិយោគលើដីធ្លីមួយចំនួន អាចនឹងត្រូវការពេលវែងបន្តិចក៏ពិតមែន តែក៏មានឱកាសនៃការចំណេញខ្ពស់ផងដែរ”។
បើតាមបទពិសោធន៍របស់លោកនៅក្នុងវិស័យនេះ ទាំងការវិនិយោគទៅលើដីធ្លី ឬផ្ទះ សុទ្ធតែមានឱកាសដើម្បីទទួលបានផលចំណេញ ដោយអាស្រ័យទៅធនធានហិរញ្ញវត្ថុដែលយើងមាន ថាតើយើងមានលទ្ធភាពកម្រិតណា ហើយចង់វិនិយោគទៅលើអចលនទ្រព្យប្រភេទណាមុន។
ជាក់ស្ដែង ដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ អចលនទ្រព្យដីធ្លីមួយចំនួន ត្រូវបានដាក់លក់ក្រោមទីផ្សារ១០ទៅ២០ភាគរយ ហើយនេះគឺជាឱកាសល្អសម្រាប់អ្នកវិនិយោគ ដែលមានធនធានគ្រប់គ្រាន់ដើម្បីចាប់យកក្នុងកំឡុងពេលនេះ។
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងទៅកាន់៖ +855 967876902 (Telegram)/ +855 66886633 ។ ប្រភព៖ Harbor Property ៕