ហេតុអីក្រុមហ៊ុនអចលនទ្រព្យយក្ស ERAធ្វើសកម្មភាពស្ងាត់ៗនៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ: ការមកដល់នៃក្រុមហ៊ុនអចលនទ្រព្យយក្សថ្មីមួយ គឺ ERA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនៅកម្ពុជា ហាក់មានភាពស្ងប់ស្ងាត់ ប៉ុន្តែការពិតក្រុមហ៊ុននេះកំពុងកសាងមូលដ្ឋានអាណាចក្ររបស់ខ្លួន។

ជាមួយនឹងភាពរ៉ឹងមាំ និងយុទ្ឋសាស្រ្តទីផ្សារច្បាស់លាស់ ក្រុមហ៊ុនដ៏ធំនេះបាននិងកំពុងធ្វើការបណ្តើរ បណ្តុះបណ្តាលធនធានមនុស្សបណ្តើរ ដើម្បីពង្រីក​សក្តានុពលរបស់ខ្លួននៅក្នុងទីផ្សារអចលនទ្រព្យ ដែលកំពុងមានភាពរីកចម្រើន​ខ្លាំងនៅកម្ពុជា។

តើERA ជាក្រុមហ៊ុនបែបណា?

ពាក្យERA Realty Network (ERA) មានបទពិសោធន៍ជោគជ័យច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសតំបន់អាស៊ីជាច្រើន បានពង្រីកទីផ្សាររបស់ខ្លួនមកដល់ប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះ។

យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន​​ERA បានបង្ហាថា ERA Cambodia ត្រូវបានបង្ហាញឡើង នៅក្នុងអំឡុងពេលនៃសន្និសីទពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៨ ដែល បានធ្វើនៅប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ។ កម្ពុជាគឺជាប្រទេសទី៩ ដែលបានដាក់បញ្ចូលជាមួយ ក្រុមហ៊ុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ ERA

ក្រុមហ៊ុន ERA កំពុងប្រតិបត្តិការការងាររ​បស់ខ្លួននៅប្រទេសអាហ្វ្រីក ការាបៀន អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីភិច។ នៅក្នុងតំបន់អាស៊ី ក្រុមហ៊ុន ERA មានវត្តមាននៅក្នុង ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងវៀតណាម។ នៅក្នុងតំបន់អាស៊ីទាំងមូល​ក្រុមហ៊ុន ERA មានការិយាល័យចំនួន៦៦១កន្លែង និងមានភ្នាក់ងារអចលនទ្រព្យជិត១៧,៥០០នាក់ ហើយបច្ចុប្បន្នរួមទាំងកម្ពុជាផងដែរ។

ប្រវត្តិERA

ក្រុមហ៊ុនERAបានបង្កើតឡើង នៅសហរដ្ឋអាមេរិកក្នុងទសវត្ស១៩៧០។ ភ្លាមៗបានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានប្រើប្រាស់ម៉ាស៊ីនទូរសារក្នុងភ្ជាប់ទំនាក់ ទំនងរវាងអ្នកទិញ និងអ្នកលក់ អចលនទ្រព្យនៅទូទាំងសហរដ្ឋអាមេរិក។ ERA ក៏ជាភ្នាក់ងារអចលនទ្រព្យដំបូងបង្អស់ ដែលបានដាក់ អចលនទ្រព្យនៅក្នុងប្រព័ន្ធអនឡាញនៅឆ្នាំ ១៩៩៤ ។

បច្ចុប្បន្ន ក្រុមហ៊ុ​នERA មានវត្តមាននៅក្នុងរដ្ឋចំនួន៤៥ របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន៣២នៅទូទាំងសាកលលោក ដែលមានការិយាល័យចំនួន ២,២៥០​កន្លែង និងសាខាចំនួន៣៩,៥៥៧កន្លែង។

ក្រុមហ៊ុនបានបានផ្តោត លើការផ្តល់ជូននូវសេវាកម្មអចលនទ្រព្យលើផ្នែកផ្សេងៗគ្នា រួមមាន ប្រតិបត្តិការអចលនទ្រព្យ ឯកជន និងសាធារណៈ ការជួលលំនៅដ្ឋាន ការធ្វើទីផ្សារ ការគ្រប់គ្រង និង សេវាកម្មការវាយតម្លៃ។

ERAដើរតួនាទីយ៉ាងដូចម្តេច?

បន្ទាប់ពីបានសម្រេចឈានជើងចូលទីផ្សារកម្ពុជា តាមរយៈអ្នកវិនិយោគក្នុងស្រុកមួយក្រុម ក្រុមហ៊ុនERA Cambodiaគ្រោងជ្រើសរើសបុគ្គលិកបំពេញការងារក្រៅម៉ោងចន្លោះពី២០០ទៅ២៥០នាក់ ហើយបច្ចុប្បន្នក្រុមហ៊ុនបានចាប់ ផ្តើមបណ្តុះបណ្តាលបុគ្គលិកបណ្តើរៗហើយ ដើម្បីធ្វើការក្នុងឧស្សាហកម្មដែលកំ ពុងរីកចម្រើនយ៉ាងលឿននៅកម្ពុជានាពេលនេះ។

តើERAលក់អាជ្ញាប័ណ្ណយ៉ាងដូចម្តេច?

ក្រុមហ៊ុនERA និងCentury21 មានទស្សនវិស័យ និងរបៀបធ្វើការខុសគ្នា ដោយក្រុមហ៊ុនERA ជាអ្នកផ្តល់នូវអាជ្ញាប័ណ្ណ ឬប្រើប្រាស់សិទ្ឋនៃឈ្មោះរបស់ពួកគេដល់បុគ្គល ដែលស្ម័គ្រចិត្តចូលធ្វើជាសមាជិករបស់ERA ហើយពួកគេនឹង​ទទួលបានការបណ្តុះបណ្តាល មុនពេលពួកគេក្លាយជាសមាជិកពេញសិទ្ឋិ និងតំ​ណាងឲ្យក្រុមហ៊ុនERA ដើម្បីធ្វើការក្នុងវិស័យនេះ។

ចំណែកក្រុមហ៊ុនCentury21 ជាក្រុមហ៊ុនលក់នូវកម្មសិទ្ឋនៃអាជ្ញាប័ណ្ណដ​ល់បុគ្គល ដែលមានចុះបញ្ជីរបង្កើតក្រុមហ៊ុនច្បាស់លាស់ និងជាក្រុមហ៊ុនស្របច្បាប់ដែលចុះបញ្ជីរនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងអគ្គ​នាយកដ្ឋានពន្ឋដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here