ភ្នំពេញ: កម្ពុជាទទួលស្តង់សម្រាប់តាំងបង្ហាញទំនិញ គ្រប់ប្រភេទកើនឡើងដល់ចំនួន១៤៦ស្តង់ ស្មើនឹងកំនើនប្រមាណ២០% ខណៈឆ្នាំមុនកម្ពុជាទទួលបានស្តង់សរុបត្រឹម១២៦ ដែលបានចូលរួមតាំងពិព៌ណពាណិជ្ជកម្មចិន អាស៊ាន។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន ក្រោយសន្និសីទសារព័តមានស្តីពីពិព៌ណពាណិជ្ជកម្មចិន-អាស៊ាន កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ លោក ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចូលរូមលើកដំបូងរបស់កម្ពុជា ក្នុងកម្មវិធីពិព័រណ៌នេះ មានក្រុមហ៊ុនចូលរួមប្រមាណពី២០ទៅ៣០ស្តង់ប៉ុណ្ណោះ ប៉ុន្តែគិតរហូតមកទល់ពេលនេះ មានស្តង់សរុបកើនឡើងដល់ចំនួន១៤៦ស្តង់ ក្នុងចំណោមក្រុមហ៊ុនចូលរួមសរុប៩០។
លោកបន្តថា ការៀបចំតាំងបង្ហាញពិព័រណ៌របស់កម្ពុជានៅប្រទេសចិន យើងបានកត់សម្គាល់ឃើញថា ប្រជាជនចិនមានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងច្រើនលើផលិតផលរបស់កម្ពុជា ដូច្នេះធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានកម្លាំងចិត្ត ផលិតនូវផលិតផលមានគុណភាពកាន់តែខ្ពស់ជាងមុន មានស្តង់ដារល្អជាងមុន ដែលយើងអាចជ្រៀតចូលទីផ្សារ អន្តរជាតិ ពិសេសទីផ្សារចិនតែម្តង។
នាយិកាក្រុមហ៊ុនអឹមខេ ដែលជាកាហ្វេផលិតនៅ ខេត្តមណ្ឌលគិរីលោកស្រីចន្ឋីបានឲ្យដឹងថា ឆ្នាំនេះជាលើកទី៨ហើយ ដែលក្រុមហ៊ុនលោកស្រីបានចូលរួមក្នុងពិព៌ណនេះ ដោយឆ្នាំកន្លងៗមកទទួលបានការគាំទ្រខ្លាំងពីអ្នកចូលរួម ពិសេសប្រជាជនចិន។ លោកស្រីឲ្យដឹងទៀតថា ក្នុងឱកាសចូលរួមពិព័រណ៌នេះ កំណើនពីការលក់ក៏មានការកើនឡើងផងដែរ ពោលគឺកើនឡើងជារៀងរាល់ឆ្នាំ ដោយឆ្នាំកន្លងទៅអាចលក់កាហ្វេបានប្រមាណជា២តោនឯណោះ។
ពិពណ៌ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងនោះកម្ពុជានឹងធ្វើជាប្រទេសកិត្តិយស ស្របពេលទំនាក់ទំនងការទូតកម្ពុជា-ចិនឈានចូលគម្រប់ខួបលើកទី៦០ ក៏ដូចជាគម្រប់ខួបលើ