ដោយៈ សិរី ជេស៊ីកា
កំពតៈ បន្ទាប់ពីទទួលបានជោគជ័យលើគំរោងទី១ និងទី២ ម្ចាស់គំរោងបូកគោលែនដ៏ បានសម្រេចត្រៀមបើកសម្ភោធ និងលក់គំរោងបូកគោលែនដ៏ទី៣ នៅអំឡុងខែធ្នូខាងមុខនេះ។
លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate ដែលបាននិងកំពុងវិនិយោគគំរោងបូកគោលែនដ៏ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១១ វិច្ឆិកាកន្លងមកថា ដោយសារទទួលបានទំនុកចិត្ត និងការផ្តល់ភាពកក់ក្តៅដល់អតិថិជន បានធ្វើឲ្យគំរោងរបស់យើងលក់ដាច់បានលឿន និងទទួលបានការជួយផ្សព្វផ្សាយពីអតិថិជនជាបន្តបន្ទាប់ ព្រោះយើងធ្វើពិត និងធ្វើលើសពីអ្វីដែលអតិថិជនរំពឹងទុក។
លោកបន្តថា “ខ្ញុំជាមនុស្សស្រលាញ់ធម្មជាតិបៃតង ខ្ញុំនឹងធ្វើអោយគម្រោង Bokor Land ប្រែក្លាយជាសួនបៃតងដ៏ស្រស់ស្អាត”។លោកបន្តថា “យើងចង់ធ្វើឲ្យអតិថិជនមានដីសាងសង់ផ្ទះលំលែរ មានផាសុខភាព មានសួនច្បារ មានដើមឈើព៌ណបៃតង មានអាងហែលទឹក មានកន្លែងក្មេងលេងកំសាន្ត និងមានសេវាកម្មសន្តិសុខ២៤ម៉ោង ដែលផ្តល់ភាពកក់ក្តៅ និងមានអារម្មណ៍សុខសុវត្ថិភាព”។
លោក Cooler Tan បានបន្តទៀតថា ជាមួយនឹងការកសាងបាននូវទំនុកចិត្ត យើងបាននិងកំពុងផ្តល់ឲ្យអ្នកលក់របស់យើង មិនលំបាកក្នុងការពន្យល់ភ្ញៀវ ឲ្យអតិថិជនរបស់យើងមិនលំបាក ក្នុងការសាកសួរពីហេដ្ឋារចនាសម្ព័ន្ឋនានា ព្រោះអ្នកទិញដីឡួត៍របស់យើងអាចទទួលបាននូវអ្វីដែលពួកគេចង់បាន និងលឿនរហ័ស ដោយមិនចាំបាច់រង់ចាំយូរឡើយ៕