ក្រុមហ៊ុន Confirel គ្រោងនាំស្វាយកែវរមៀតចំនួន៥០០តោនទៅកាន់ទីផ្សារអឺរ៉ុប

0

ដោយ ៖ វុត្ថា

ភ្នំពេញ : ក្រុមហ៊ុន Confirel ដែលជាក្រុមហ៊ុនដ៏ធំក្នុងស្រុក គ្រោងនាំចេញស្វាយកែវ​រមៀតប្រមាណ៥០០តោនទៅកាន់ទីផ្សារអឺរ៉ុបនៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

លោកឧកញ៉ា ហៃ លីអ៊ាង អគ្គនាយក្រុមហ៊ុន Confirel និងសហគ្រាសផលិតឱសថ PPM បានអោយដឹងនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៣ កញ្ញានេះថា ការនាំស្វាយរបស់ក្រុមហ៊ុនរបស់លោក នឹងយកទៅអោយក្រុមហ៊ុនមួយនៅក្នុងប្រទេសបារំាង ដែលបានចុះកិច្ចសន្យាជាមួយគ្នា ក្នុងការទទួលស្វាយពីប្រទេសកម្ពុជា បន្ទាប់មកក្រុមហ៊ុននេះ នឹងនាំយកស្វាយទាំងនេះ ទៅចែកចាយបន្តទៅកាន់ទីផ្សារផ្សេងទៀតនៅក្នុងនៅក្នុងតំបន់អឺរ៉ុបទាំងមូល។

លោកឧកញ៉ាបន្តថា ជាដំបូងនេះក្រុមហ៊ុន នឹងនាំយកស្វាយរបស់ក្រុមហ៊ុនដែលបានដំា និងប្រមូលទិញស្វាយពីកសិករមួយចំនួនទៀត ក្នុងតម្លៃមួយសមរម្យ ដើម្បីដឹកតាមជើងយន្តហោះទៅកាន់តែប្រទេសបារំាង

លោកឧកញ៉ាបន្តថា ក្រុមហ៊ុនរបស់លោក នឹងក៏បាននាំផលិតផលកសិកម្មរបស់កម្ពុជាផ្សេងទៀត ដូចជា ស្ករត្នោតកម្ពុជា ម្រេចកំពត ផ្លែផាសិន ដែលបានបញ្ជីម៉ាករួចហើយនោះទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារផ្សេងទៀតនៅក្នុងពិភពលោក។ ជាមួយគ្នានេះ លោកឧញ៉ាក៏បានស្នើដល់កសិករ និងក្រុមហ៊ុនដាំស្វាយទាំងអស់ត្រូវដាំប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ ដើម្បីអោយទីផ្សារអឺរ៉ុបបន្តទទួលការទិញពីប្រទេសកម្ពុជា និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសនានា ដូចជាប្រទេសថៃ និងវៀតណាមជាដើម

LEAVE A REPLY

Please enter your comment!
Please enter your name here