គម្រោងអភិវឌ្ឍន៍ Royal Sky Land ទទួលបានដៃគូលក់ដ៏ធំមួយនៅកម្ពុជា

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍អគារកំពស់ជាង៥០ជាន់នៅក្នុងតំបន់ដែលមានសក្ដានុពលខ្ពស់នៃសង្កាត់ទួលទំពូង Royal Sky land ទទួលបានដៃគូលក់ដ៏មានសក្ដានុពលនិងធំមួយនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន KW Khmer Real Estate ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យជាយូរមកឆ្នាំហើយ។

បើតាមលោក Charles Villar អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន KW Khmer Real Estate បានឱ្យដឹងថាកត្តាដែលក្រុមហ៊ុន KW Khmer Real Estate សម្រេចចាប់យកគម្រោងរបស់អគាររ៉ូយ៉ាល់ស្កាយលែនមកលក់ដោយសារតែបានឃើញថាទីតាំងដែលអភិវឌ្ឍន៍អគារជាតំបន់ដែលមានសក្ដានុពលខ្ពស់ ជាក់ស្ដែងតំបន់ទួលទំពូងជាតំបន់ដែលមានជនបរទេសស្នាក់នៅច្រើនបន្ទាប់ពីតំបន់បឹងកេងកង ។

លោកថា ”ក្នុងរាជធានីភ្នំពេញ បឹងកេងកង១ជាតំបន់ដែលមានសក្ដានុពលលេខ១ បន្ទាប់ពីតំបន់បឹងកេងកង១គឺតំបន់ទួលទំពូងហើយបន្ទាប់មកទៀតគឺតំបន់ទួលគោក”។

លោកបន្តថា តម្លៃដីធ្លីនិងអចលនទ្រព្យនៅក្នុងតំបន់បឹងកេងកងគឺមានតម្លៃខ្ពស់ណាស់ ហើយក៏ជាតំបន់ដែលមានការអភិវឌ្ឍខុនដូចង្អៀតទៅហើយដែរ។ ដោយឡែក ងាកមកតំបន់ទួលទំពូង គឺជាតំបន់ដែលមានតម្លៃអចលនទ្រព្យសមរម្យជាពិសេសតម្លៃខុនដូ ដូច្នេះអតិថិជននិងអ្នកកំពុងស្វែងរកខុនដូនៅក្នុងតំបន់ទួលទំពូងបាន។

ម្យ៉ាងទៀតនៅតំបន់ទួលទំពូងក៏ជាតំបន់ដែលមានភាពមមាញឹកលើអាជីវកម្មនិងពាណិជ្ជកម្ម និងមិនទាន់មានផ្សារទំនើបធំៗនៅឡើយទេ។ ការជ្រើសរើសយកអគាររ៉ូយ៉ាល់ស្កាយលែនជាដៃគូលក់គម្រោងនេះ សង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងនិងក្រៅប្រទេស ពីព្រោះថាក្រុមហ៊ុន KW Khmer Real Estate ក៏នឹងយកគម្រោងនេះទៅលក់នៅក្រៅប្រទេសផងដែរ។

លោក Charles ក៏បានបន្ថែមផងដែរថា លោកជឿជាក់ថាជនបរទេសនឹងចូលមកកម្ពុជាឡើងវិញនៅពេលឆាប់ៗហើយនឹងជំរុញសក្ដានុពលនៃការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសកម្ពុជាបន្ថែមផងដែរ ។ ទាំងនេះក៏ព្រោះតែកម្ពុជា ជាប្រទេសមួយបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនបានច្រើន និងបានប្រកាសបើកប្រទេសកាលពីដើមខែវិច្ឆិកា២០២១នេះ ដែលធ្វើឱ្យជនបរទេសអាចចូលមកកម្ពុជាឡើងវិញ ដោយមិនធ្វើចត្តាឡីស័ក គ្រាន់តែធ្វើតេស្ត្ររកកូវី១៩ ហើយបើសិនជាអវិជ្ជមានគេអាចដើរហើរដោយសេរីនៅក្នុងប្រទេសកម្ពុជា។

លោក Stanley តំណាងនៃក្រុមហ៊ុនអភិវឌ្ឍន៍រ៉ូយ៉ាល់ស្កាយលែន បានឱ្យដឹងផងដែរថា គម្រោងរបស់ខ្លួននឹងត្រូវបញ្ចប់នៅអំឡុងឆ្នាំ២០២៣ខាងមុខ ហើយក៏ជាពេលវេលានៃការប្រគល់ឯកសារ និងទ្រព្យជូនអ្នកទិញផងដែរ ។ នៅក្នុងអំឡុងពេលនេះ អាជីវករ វិនិយោគិនក៏អាចចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងគម្រោងរបស់បានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here