សម្តេចតេជោនឹងអញ្ជើញសម្ភោធកំណាត់ផ្លួវជាតិលេខ៥ពីបាត់ដំបងទៅកាន់ក្រុងសិរីសោភ័ណនាខែមករាខាងមុខ

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រីអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយា បានថ្លែងថា​ សម្តេចតេជោហ៊ុន សែន​នាយករដ្ខមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ បើកឲ្យដំណើរការជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៥ នាខែមករាខាងមុខនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ​ កាលពីដើមសប្តាហ៍នេះថា កំណាត់ផ្លូវជាតិលេខ៥ពីក្រុងបាត់ដំបង ទៅកាន់ក្រុងសេរីសោភ័ណបានស្ថាបនារួចហើយ និងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លួវការ ដោយសម្តេចតេជោនាពេលខាងមុខនេះ។

លោកបន្តថា “តាមកាលវិភាគរបស់សម្តេច លោកនឹងអញ្ជើញសម្ភោធដាក់ដំណើរការផ្លូវជាតិដ៏សំខាន់នេះ”។
ផ្លូវជាតិលេខ៥ ដែលមានប្រវែងជាង៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេ​ញ បាននិងកំពុងស្ថាបនាពង្រីកដោយក្រុមហ៊ុនជប៉ុន និងជាគំរោងផ្លូវទទួល​បានហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុនប្រមាណ៥០០លានដុល្លារអា​មេរិក។

ផ្លូវជាតិដ៏សំខាន់នេះ ត្រូវបានចាត់ទុកជាផ្លូវហាយវេអាស៊ាន ដែលបាននិងកំពុងពង្រីកជាបួនគន្លង (ពីរទៅ ពីរមក)។

លោកហេង​ សុខគង់រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត នវានុវត្តន៍ និងបច្ចេកវិទ្យាធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងរៀប​ចំតំបន់ស្ថិតនៅជាប់ផ្លូវជាតិដ៏សំខាន់នេះ ធ្វើជាសួនឧស្សាហកម្មដោយ​សារផ្លូវនេះ ស្ថិតនៅលើច្រកថរបៀងឆ្លងកាត់ដ៏សំខាន់ រវាងប្រទេសថៃ ភ្ជាប់ទៅកាន់ប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា ដែលកម្ពុជានឹងទទួលបានផល​ប្រយោជន៍ពីការដឹកជញ្ជូននេះ។

លោកបន្តថា “តំបន់នេះស័ក្តិសមសម្រាប់រោងចក្រ សហគ្រាសនានាដែលបង្កើតឡើង ដើម្បីនាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម តាមរយៈគោលនយោបាយថៃបូក១”៕

LEAVE A REPLY

Please enter your comment!
Please enter your name here