ដោយៈសុខុម
គូឡាឡាំពួរ: Google ត្រូវបាន TikTok ដែលជាបណ្ដាញទំនាក់ទំនងសង្គមផ្ដោតលើវីដេអូខ្លីៗ បានវ៉ាឈ្នះក្លាយជាឌូមេន (Domain) ដ៏មានប្រជាប្រិយភាព ដែលមានអ្នកចូលមើលច្រើនបំផុតប្រចាំឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ។
នៅក្នុងការដាក់ចំណាត់លើ Internet Traffic របស់ខ្លួនសម្រាប់ឆ្នាំ២០២១ ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យាអាមេរិក Cloudflare Inc និយាយថា ក្នុងឆ្នាំ២០២០ កន្លងទៅ TikTok បានជាប់ចំណាត់ថ្នាក់រហូតដល់ទៅលេខ៧ ឯណោះ ខណៈGoogle ជាប់ចំណាត់ថ្នាក់លេខ១។
វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលឆ្នាំ២០២១ នេះ TikTok បានជាប់ចំណាត់ថ្នាក់លេខ១ ដោយGoogle ធ្លាក់ទៅលេខ២ Facebook ជាប់ចំណាត់ថ្នាក់លេខ៣ Microsoft ជាប់ចំណាត់ថ្នាក់លេខ៤ ហើយ Apple ជាប់ចំណាត់ថ្នាក់លេខ៥។
ក្រុមហ៊ុន Cloudflare និយាយថា ចរាចរណ៍អ៊ីនធឺណិតបានបន្តកើនឡើង ហើយApp អ៊ីនធឺណិត គេហទំព័រ ឧបករណ៍ ToT (Internet of things) ឬ App ទូរស័ព្ទបានបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ក្នុងពេលពេញមួយឆ្នាំមកនេះដើម្បីទាក់ទាញមនុស្ស។
ស្រដៀងគ្នានេះដែរ Netflix បានវ៉ាឈ្នះ Amazon កាលពីខែធ្នូ ឆ្នាំ២០២០ ជាពិសេសអំឡុងសប្តាហ៍ នៃរដូវកាលបុណ្យណូអែលឬ ពិធីបុណ្យ Christmas។
ក្រុមហ៊ុន Cloudflare និយាយទៀតថា នៅថ្ងៃខ្លះអំឡុងរដូវកាលបុណ្យណូអែលឆ្នាំ២០២០ Netflix បានវ៉ាឈ្នះ Amazon ដោយជាប់ចំណាត់ថ្នាក់លេខ៤។
*Domain ដែលមានអ្នកចូលមើលច្រើនបំផុតទាំង១០ (ចុងឆ្នាំ២០២១) រូមមានដូចជា
ចំណាត់ថ្នាក់លេខ១៖ TikTok.com
ចំណាត់ថ្នាក់លេខ២៖ Google.com
ចំណាត់ថ្នាក់លេខ៣៖ Facebook.com
ចំណាត់ថ្នាក់លេខ៤៖ Microsoft.com
ចំណាត់ថ្នាក់លេខ៥៖ Apple.com
ចំណាត់ថ្នាក់លេខ៦៖Amazon.com
ចំណាត់ថ្នាក់លេខ៧៖ Netflix.com
ចំណាត់ថ្នាក់លេខ៨៖ YouTube.com
ចំណាត់ថ្នាក់លេខ៩៖ Twitter.com
ចំណាត់ថ្នាក់លេខ១០៖ WhatsApp.com៕