ដោយវុត្ថា
ភ្នំពេញ៖ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ដែលជាគំរោងវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសវៀតណាមបានកើនឡើង ពិសេសទីក្រុងសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសនេះគឺក្រុងហូ ជីម៉ិញ។
យោងតាមការចុះផ្សារបស់សារព័ត៌មាន Savill Vietnam បានអោយដឹងនៅដើមសប្តាហ៍នេះថា លំហូវិនិយោគទុនបរទេស ដែលបានចុះបញ្ជីនៅក្នុងទីក្រុងហាណូយក្នុងឆមាសទី១ នៃឆ្នាំ២០១៨ មានចំនួនប្រមាណ៥,៩ពាន់លានដុល្លារ ដែលជាចំនួនដ៏ច្រើនលើសលប់បំផុតក្នុងប្រទេស និងចំនួន៥៩%នៃទុនវិនិយោគនោះ បានលំហូរចូលហូជីមិញដែលជាទីក្រុងធំទី២របស់ប្រទេសវៀតណាម។
សារព័ត៌មាននេះបន្តថា លំនៅដ្ឋានផ្ទះល្វែង គឺមានតម្រូវការកើនឡើងក្នុងអំឡុងពេលនេះ ក្នុងទីក្រុងហាណូយនៅក្នុងត្រីមាសទី២ ដោយបានកើនឡើង៣១ភាគរយធៀបនឹងត្រីមាសមុន និង១១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រានៃការស្រូបយកលំនៅដ្ឋាន ប្រភេទផ្ទះល្វែងនៅទីក្រុងហាណូយក៏មានចំនួន២៧ភាគរយផងដែរពោលគឺកើនឡើង៣ភាគរយធៀបនឹងត្រីមាសដូចគ្នា។
ការផ្គត់ផ្គង់លំនៅដ្ឋានផ្ទះល្វែងហាណូយ បានកើនឡើងដល់៩,៧៦០យូនីត នៃគម្រោងថ្មីចំនួន១១ និងដំណាក់កាលនៃគម្រោងបន្ទាប់ចំនួន៣១។ នេះបង្ហាញពីការកើនឡើង៧៧ភាគរយ ពីត្រីមាសមុននិងកើនឡើង៤៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លំនៅដ្ឋានជាង១៤.៣០០យូនីតនឹងត្រូវដាក់ចូលក្នុងទីផ្សារពី២០ គម្រោងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ លំនៅដ្ឋានប្រភេទវីឡា និងលំនៅដ្ឋានធម្មតាត្រូវបានបង្ហាញថាមានពីស្ថេរភាព នៃការលក់កើនឡើងរហូតដល់៤៨% ពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងត្រីមាសទី២ និងអត្រាការស្រូបយកបានកើនឡើង១,៣% ពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៣៤%។
ចំនួនភ្ញៀវទេសចរបានកើនឡើង ក៏បានជំរុញវិស័យសណ្ឋាគារនៅក្នុងទីក្រុងហាណូយកើនឡើងផងដែរ។ គម្រោងសាងសង់សណ្ឋាគារចំនួន៤៣ នឹងត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០១៨នេះ បន្ទាប់ពីមានភ្ញៀវទេសចរអន្តរជាតិចំនួន៣លាននាក់ត្រូវបានកត់ត្រាទុកនៅក្នុងទីក្រុង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៨ ពោលគឺកើនឡើង ២៦% ជារៀងរាល់ឆ្នាំ៕