កម្ពុជាបានជ្រើសរើសប្រធានបទ ”អាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ជាមួយបញ្ហាប្រឈមចំនួន៤

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

ប្រធានបទដ៏៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងបឋកថារបស់លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីម្សិលម៉ិញនេះ។

លោកប្រាក់ សុខនបានថ្លែងថា មូលបទនេះ បង្ហាញពីការខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិ​កដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ “ទាំងអស់រួមគ្នា” ក្នុងការធ្វើសកម្ម​ភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកប​ដោយការស្ថាបនាបន្ថែមទៀត ដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។

លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ទន្ទឹមគ្នានឹងការធ្វើជាប្រធានអាស៊ាននេះ កម្ពុជាបានមើលឃើញពីចង្កោមចំនួន៤ នៃបញ្ហាប្រ​ឈ​ម រួមមាន ទី១ តម្រូវការចាំបាច់បន្ទាន់ ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័សពីផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ សម្ពាធដ៏ធ្ងន់ធ្ងរ ដែលកើតចេញពីការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយទី២ បញ្ហាប្រឈមផ្នែកសន្តិសុខ ទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័ន របស់អាស៊ាន។ ទី៣ អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបានកំណត់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។

នៅក្នុងន័យនេះ អាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ ចំពោះសន្តិភាពពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here