ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ LSCG (Main Contractor) និងក្រុមហ៊ុននចិន SINOMACH – CHMC (Sub-Contractor) បានសម្រេចបោះទុនបន្ថែម ១៨ លានដុល្លារ ដើម្បីពង្រឹងការងារអភិវឌ្ឍបឹង៥០០ ដែលជាផ្នែកមួយនៃគម្រោង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
ការបណ្តាក់ទុននេះ ជាការបន្ថែមទុនទៅលើកិច្ចសន្យា សហប្រតិបត្តិការមានស្រាប់រវាងក្រុមហ៊ុន LSCG និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី៤ ខែមេសា ២០២១ កន្លងទៅ។
អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយបានឱ្យដឹងថា បច្ចុប្បន្នឡានដឹកខ្នាតធំចំនួន៣០០គ្រឿង ក្បាលឡាន និងឡានខ្នាតយក្ស ពីសឹង្ហបុរី និង វៀតណាម (Muliti – Hydrolic Trailor & Prime Mover) បានត្រៀមរៀបចំរួចជាស្រេច សម្រាប់ប្រត្តិការខែប្រាំងខាងមុខនេះ”។
លើសពីនេះ លោកផ្ទាល់ក៏បានធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំង សៀងហៃ សិង្ហបុរី និងវៀតណាម ចុះកុងត្រា ដើម្បីនាំយកបច្ចេវិទ្យា គ្រឿងចក្រទំនើបៗ និងម៉ាស៊ីនធុនធ្ងន់មកបន្ថែមទៀត ដើម្បីពន្លឿនការងារ៕