រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគរោងចក្រថ្មីមានទំហំទឹកប្រាក់ជាង ៧០លានដុល្លារអាមេរិក

0

ដោយ: លក្ខិណា

ភ្នំពេញៈ នៅដើមឆ្នាំ២០២២នេះ កម្ពុជាបន្តទទួលបានការវិនិយោគថ្មី​ៗជាបន្តបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ កម្ពុជាទទួលបានគម្រោងវិនិយោគ រោងចក្រថ្មីចំនួន១២គម្រោង ដែលមានទឹកប្រាក់ជាង៧០លានដល្លារ។

គម្រោងទាំង១២ដែលបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺសុទ្ធតែជាគម្រោងរោងចក្រ ក្នុងនោះរួមមាន ទី១ គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ១៨,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង។

ទី២ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៤៧កន្លែង។

ទី៣ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិត រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៤៧កន្លែង។

ទី៤ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងវ៉ាលិស ដែលមានទីតាំងវិនិយោគស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមា​ណ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១.៥៣០កន្លែង។

ទី៥ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមា​ណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៧២០កន្លែង។

ទី៦ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៧៤៣កន្លែង។

ទី៧ គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រ់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន៥លានដុល្លារ និងអាចបង្កើតការងារបាន១.៥៤៤កន្លែង។

ទី៨ គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៥៨កន្លែង។

ទី៩ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមា​ណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦១៧កន្លែង។

ទី១០ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៦៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៣០កន្លែង។

ទី១១ គម្រោងបង្កើតរោងចក្រផលិត សម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៥០ម៉ឺនដុល្លារអាមេរិក និងអាចបង្កើ​តការងារបានចំនួន៦០កន្លែង។

ទី១២ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៨៤៧កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here