អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត បង្ហាញមោទនភាពលើសមិទ្ធផលថ្មី

0

ដោយ: ម៉ាលីស

សៀមរាប: រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រា ន្តសៀមរាប ដើម្បីបង្ហាញមោទកភាពលើសមិទ្ធផលថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីជូនប្រជាពលរដ្ឋខេត្តសៀមរាប។

កាលពីពេលថ្មីៗនេះនៅសាលប្រជុំសាលាខេត្ត អាជ្ញាធរខេត្តសៀម រាប គ្រោងចាប់យកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប បង្ហាញមោទនភាពលើសមិទ្ធផលថ្មី( ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ) ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ។

ក្នុងកិច្ចប្រជុំនោះ លោក ទៀ សីហាអភិបាលខេត្តសៀមរាបបានបង្ហើបឲ្យដឹងនៅផងដែរថា  ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខនេះ ។

លោកសង្ឃឹមថា យ៉ាងណាក៏ដោយនៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ខាងមុខនេះ  ខេត្តសៀមរាប នឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ពោ​ធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្ត​មានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នឹងត្រូវបានរៀបចំ ឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀម​រាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិផងដែរ។

ជុំវិញបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអាទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំ នៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែង លក់ដូររបស់ប្រជាពលរដ្ឋជាដើម។ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់ អ្នកពាក់ព័ន្ធទាំងអស់  ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វ​ផ្សាយ និងទាំងការចូលរួមអនុវត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here