ការសិក្សា: ការផ្គត់ផ្គង់ ផ្សារ ទំនើប ក្នុងឆ្នាំ២០២២ នឹងមានការកើនឡើង

0

ដោយ: សុផារី

ភ្នំពេញ: ការផ្គត់ផ្គង់ការលក់រាយក្នុងឆ្នាំ២០២២ នេះត្រូវបានរំពឹងថា នឹងមានការកើនឡើងដល់១៩០ពាន់ម៉ែត្រការ៉េ ។ នេះបើតាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិធំមួយ CBRE ចេញផ្សាយកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងចំណោមផ្ទៃក្រឡាផ្គត់ផ្គង់សរុប មានការផ្គត់ផ្គង់ប្រភេទ Shopping Mall ចំនួន១១០ពាន់ម៉ែត្រការ៉េ Community Mall Retail ចំនួន៥០ពាន់ម៉ែត្រការ៉េ Podium ចំនួន២៥ពាន់ម៉ែត្រការ៉េ និងផ្សេងៗទៀត ចំនួន១ពាន់ម៉ែត្រការ៉េ។

ក្នុងឆ្នាំ២០២២ នេះ ផ្សារទំនើបចំនួនបួនថ្មី បាននិងកំពុងបើកដំណើរការនៅក្នុងក្រុងភ្នំពេញ ដើម្បីចូលរួមបំពេញតម្រូវការផ្គត់ផ្គង់ការលក់រាយ។ ផ្សារទំនើបទាំងនោះមាន ជីប ម៉ុង សែនសុខម៉ល នៅក្នុងខណ្ឌសែនសុខ ជីប ម៉ុង ២៧១ មេហ្កាម៉ល នៅក្នុងខណ្ឌមានជ័យ Prince International Plaza នៅក្នុងខណ្ឌសែនសុខ និង Lucky Pavilion Mall នៅក្នុងខណ្ឌបឹងកេងកង។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងមក ផ្សារទំនើបជីប ម៉ុង សែនសុខ ម៉ល ត្រូវបានបើកដំណើរការជាផ្លូវការរួចរាល់ហើយ។

តាមរយៈរបាយការណ៍ខាងលើនេះ រំពឹងថា ក្នុងឆ្នាំ២០២២នេះ ការពង្រីកការលក់រាយនិងការចុះកិច្ចសន្យារយៈពេលវែង ដោយសារក្រុមហ៊ុនលក់រាយនឹងបន្តពង្រីក ទោះបីការជួលបានធ្លាក់ចុះ តែត្រូវបានចុះហត្ថលេខាកុងត្រាក្នុងរយៈពេលវែង។

ស្របពេលជាមួយគ្នានេះ ទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងត្រូវបានបែងចែកតួនាទីកាន់តែច្បាស់លាស់ជាងមុន រួមមាន ផ្សារលក់ទំនិញទំនើប ស្ថានីយប្រេងឥន្ធនៈនិងផ្សេងៗ។ លើសពីនេះទៅទៀត ទម្រង់និងរូបបែបថ្មីនៃការលក់រាយបែបរួមបញ្ចូលមុងងារច្រើនយ៉ាង នឹងដើរតួនាទីសំខាន់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារប្រកួតប្រជែងដែលកំពុងតែកើនឡើងខ្ពស់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here