ក្រុមហ៊ុនចិនធំមួយកំពុងស្នើសុំអាជ្ញាប័ណ្ណសាងសង់រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀតនៅស្រុករតនៈមណ្ឌល

0

ដោយៈជេស៊ីកា

បាត់ដំបងៈ ក្រុមហ៊ុនចិនធំមួយ បានវិនិយោគលើដីទំហំ៨០ហិកតា ដើម្បីសាងសង់រោងចក្រស៊ីម៉ងត៍ថ្មីមួយ នៅស្រុករតនៈមណ្ឌលខេត្តបាត់ដំបងនាពេលខាងមុខនេះ។

លោកគុយ វណ្ណូអភិបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២៦ មករាកន្លងមកថា ក្រុមហ៊ុនចិនបាន និងកំពុងស្នើសុំអជ្ញាប័ណ្ណ ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍៍កម្ពុជា និងធ្វើប័ណ្ណកម្មសិទ្ឋដីធ្លី ដើម្បីបង្កើតមូលដ្ឋានច្បាប់រ៉ឹងមាំ មុននឹងឈានទៅ​វិនិយោគសាងសង់ រោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយនៅស្រុកនេះ។

លោកបន្តថា “ក្រុមហ៊ុនបានស្នើសុំអនុប្រយោគដីធ្លី ពីដិគំរបព្រៃឈើ ពីរដ្ឋាភិបាល ដើម្បីរៀបចំជារោងចក្រ និងតំបន់ឧស្សាហកម្មដទៃទៀតនាពេលខាងមុខ”។ លោកបន្តថា “បច្ចុប្បន្នស្រុករតនៈមណ្ឌល មានរោងចក្រ សហគ្រាសចំនួន៩ និងអាចមានការកើនឡើងខ្ពស់ថែមទៀត នាពេលអនា​គត ដោយសារស្រុកមួយនេះមានផ្ទៃដី មានទីតាំងភូមិសាស្រ្តអំណោយផលច្រើន”។

លោកគុណ វណ្ណូបានបន្តទៀតថា មូលដ្ឋានដែលចិនគ្រោងវិនិយោគ​ខាងលើនេះ ស្ថិតនៅឃុំត្រែង និងឃុំផ្លូវមាស ដែលជាទីតាំងអំណោយផល​ដល់ការវិនិយោគ ខណៈស្រុកនេះ មានចម្ងាយត្រឹម៣៨គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងបាត់ដំបង។

ស្រុករតនៈមណ្ឌល មានឃុំចំនួន៥ ភូមិចំនួន៣៨ និងមានប្រជាពលរដ្ឋរស់នៅជាង៤០,០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here