ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនអឺរ៉ុប BilderBerg Investment Group គ្រោងនឹងវិនិយោគទីក្រុងទំនើបឆ្លាតវៃមួយ ឈ្មោះថា “អនាគត” នៅលើទឹកដីនៃខេត្តកោះកុង ដែលគ្រោងនឹងចំណាយរាប់លានដុល្លារ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល លោក ដេននីស កូកូវីច ប្រធានក្រុមហ៊ុន BilderBerg Investment Group បានឱ្យដឹងថា កម្ពុជាជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបើកទូលាយ សម្រាប់ការវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលគឺជាកត្តាចម្បង ធ្វើឱ្យលោកសម្រេចចិត្តប្រកាសពីគម្រោងវិយោគមួយនេះ។
តាមរយៈវេបសាយផ្លូវការរបស់ក្រុមហ៊ុនបានឱ្យដឹងថា គម្រោងនេះនឹងចំណាយទឹកប្រាក់ប្រមាណ៦០០ពាន់លានដុល្លាអាមេរិក សហការជាមួយវិនិយោគិនបណ្តាក់ទុនសំខាន់ៗចំនួន១៤០នាក់ និងវិនិយោគិនតូចៗផ្សេងទៀតចំនួន៣០០នាក់។
ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះនឹងចំណាយពេលប្រហែល ៦ទៅ៧ឆ្នាំ គ្រោងបញ្ចប់នៅឆ្នាំ២០២៩។ តាមរយៈគម្រោងនេះ រំពឹងថានឹងផ្តល់ការងារបានជាង៧សែនកន្លែង ដែលនេះអាចចូលរួមចំណែកក្នុងកំណើនផលិតផលក្នុងស្រុក ដល់៩៥ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២៩។
លោក ដេននីស កូកូវីច បានឱ្យដឹងទៀតថា ខេត្តកោះកុង គឺជាខេត្តឋានសួគ៌នៃធម្មជាតិ មានសក្តានុពលខ្ពស់ ចំពោះវិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម។
គម្រោងទីក្រុងទំនើបឆ្លាតវៃនេះ លោកផ្តោតលើ វិស័យកសិកម្មបែបទំនើប កសិ-ទេសចរណ៍ អគារខ្ពស់ៗ រោងចក្រ សហគ្រាស មជ្ឈមណ្ឌល សាសនាចម្រុះ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ វិនិយោគិនមកពីគ្រប់ទិសទីទៅលេង រស់នៅ និងលេងកម្សាន្ត។
បន្ថែមពីនោះទៀត លោក ដេននីស កូកូវីច បានថ្លែងថា គម្រោង “អនាគត” នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា កាត់បន្ថយការចំណាកស្រុក ជួយលើកស្ទួយកម្រិតជីវភាព របស់ពលរដ្ឋនៅក្នុងខេត្តកោះកុង ក៏ដូចជាទូទាំងប្រទេស ព្រោះនៅពេលគម្រោងនេះ លេចជារូបរាងក្នុងរយៈពេល៥ ទៅ៧ឆ្នាំទៀតនោះ នឹងត្រូវការកម្លាំងពលកម្ម បុគ្គលិកជំនាញ ទៅតាមវិស័យនីមួយៗ ដែលមាន នៅក្នុងគម្រោងមួយនេះ។
ក្រុម ហ៊ុន BilderBerg Investment Group ជា ក្រុមហ៊ុន វិនិយោគ លើ វិស័យនានា ក្នុង ប្រទេស ជាច្រើន ក្នុង តំបន់អាស៊ី អាគ្នេយ៍ ដូចជា ប្រទេស កម្ពុជា ប្រទេស ថៃ និង ប្រទេស វៀតណាម ជា ដើម ។
នៅ ក្នុង ប្រទេស កម្ពុជា ដ្លាប់បាន វិនិយោគ ទៅ លើ គម្រោង ជាច្រើន ក្នុង ខេត្ត សៀមរាប និង ខេត្ត កំពត ជា អាទិ៍ គម្រោង SIEM REAP Bilderberg Kulen City Apartments Bilderberg Kulen City Individual Bilderberg Kulen City Villas និង KOMPOT Bilderberg French Riviera Marina Apartment Bilderberg French Riviera Marina idividual Bilderberg French Riviera Marina Villas Brochure French Riviera SmartCity Project៕