រដ្ឋាភិបាលកម្ពុជា ថៃនឹងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនាពេលឆាប់ៗខាងមុខនេះ

0

ដោយ: ម៉ាលីស

ភ្នំពេញ: លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង ដើម្បីពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលគ្រោងនឹងបើកច្រកនេះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់ ‌‌ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិ​ជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។

ច្រកនេះមានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។

ការបើកច្រកព្រំដែនអន្តរជាតិថ្មី រវាងកម្ពុជា-ថៃ មួយនេះ រំពឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរថែមមួយកំរិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here