រដ្ឋាភិបាលចិននឹងស្តារនិងពង្រីកផ្លូវជាតិសំខាន់ចំនួន៣បន្ថែមទៀត នៅឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផ្លូវជាតិរណបសំខាន់ៗចំនួន៣ នឹងត្រូវពង្រីកស្តារ និងពង្រឹងគុណភាពឡើងវិញនៅដំណាច់ឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានថ្លែង ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២ មិនាកន្លង​មកថា រដ្ឋាភិបាលចិននឹងជួយជំរុញឱ្យគម្រោងពង្រឹងគុណភាព និងពង្រីកផ្លូវជាតិចំនួន៣ខ្សែ ឱ្យបានបើកការដ្ឋានក្នុងឆ្នាំនេះ។ លោកបន្តថា ចិននឹងផ្តល់ជំនួយដល់កម្ពុជាក្នុងសមត្ថភាពរបស់ខ្លួន ដែលអាចធ្វើបានដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។

ផ្លូវជាតិដែលត្រូវស្តារ និងពង្រឹងគុណភាពឡើងវិញរួមមាន ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលភាគីកម្ពុជា បានយកចិត្តទុកដាក់ ក៏មានសង្ឃឹមអាចបើកការដ្ឋាន ជាផ្លូវការនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ លោកWang Wentian បញ្ជាក់ឲ្យដឹងផងដែរថា ភាគីចិន ក៏កំពុងពិចារណា កែលម្អកំណាត់ផ្លូវរវាងខេត្តកំពត ដល់វាលរិញ ខេត្តព្រះសីហនុផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here