ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនធំៗពីរសហការគ្នាជម្រុញការផលិតរថយន្តអគ្គិសនី

0

ដោយៈ សុផារី

ប្រទេសថៃៈ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនពីរ របស់ប្រទេសជប៉ុនកំពុងសហការគ្នា ផលិតរថយន្តអគ្គិសនី (EVs) ដែលអាចជាការជំរុញដ៏ធំមួយ សម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនរបស់ប្រទេសថៃ។
ក្រុមហ៊ុន Honda និង Sony បានប្រកាសពីការបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតផលិត និងលក់រថយន្តអគ្គិសនី EV រួមគ្នាដំបូងគេរបស់ក្រុមហ៊ុនទាំងពីរ។

ម៉ាកយីហោថ្មីនេះ គ្រោងនឹងដំណើរការនៅក្នុងឆ្នាំ២០២២នេះ ដោយ រថយន្តអគ្គិសនីដំបូង គ្រោងនឹងរួចរាល់សម្រាប់ការចែកចាយលក់ នៅក្នុងឆ្នាំ២០២៥។

កន្លងមក ក្រុមហ៊ុន Honda បានទទួលជោគជ័យរួចមកហើយក្នុងការផលិតម៉ូដែល កូនកាត់ ឈ្មោះ Accord នៅក្នុងប្រទេសថៃ ដោយទាញយកអត្ថប្រយោជន៍ពីការលើកទឹកចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងគោលដៅធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌល ផលិតរថយន្តអគ្គិសនីក្នុងតំបន់។

ប្រទេសថៃកំពុងកំណត់គោលដៅ ផលិតរថយន្តអគ្គិសនីចំនួន ៧៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ឬស្មើរនឹង៣០ភាគរយនៃផលិតកម្មរថយន្តសរុបរបស់ខ្លួន។

ក្រុមហ៊ុន Honda ក៏មានគម្រោងបើករោងចក្រផលិតអាគុយ EV នៅប្រទេសថៃ ដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួនផងដែរ។

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ថា ខ្លួននឹងផលិតរថយន្ត EV ថ្មីនៅរោងចក្រមួយរបស់ខ្លួន ទោះបីជាមិនបានបញ្ជាក់ទីតាំង សម្រាប់ផលិតច្បាស់លា​ស់ក៏ដោយ។

ភាគីទាំងពីរបានឱ្យដឹងថា ការចាប់ដៃគូររវាងក្រុមហ៊ុនទាំងពីរ បាននាំមកយកនូវ សមត្ថភាពអភិវឌ្ឍន៍ចល័តរបស់ Honda បច្ចេកវិទ្យាផលិតតួរថយន្ត និងសេវាកម្មក្នុងនិងក្រោយពេលលក់ រួមបញ្ជូលជាមួយនឹងជំនាញរបស់ Sony ក្នុងផ្នែករូបភាព ការចាប់សញ្ញា ទូរគមនាគមន៍ បណ្តាញ និងបច្ចេកវិទ្យាកម្សាន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here