ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រុមហ៊ុន Wonder Development ជាក្រុមហ៊ុនអភិវឌ្ឍន៍ អគារ MESONG នៅកណ្ដាលរាជធានីភ្នំពេញ បានសម្រេចចាប់ដៃសហការជាមួយក្រុមហ៊ុនសំណង់ មកពីប្រទេសចិនគឺ ក្រុមហ៊ុនShanghai Baoye ដើម្បីពន្លឿនក្នុងការសាងសង់អគារ Mesong ឱ្យបញ្ចប់តាមការការគ្រោងទុករបស់អ្នកអភិវឌ្ឍន៍។
លោកស្រី Gigi Chan អគ្គនាយិកា នៃក្រុមហ៊ុន Wonder Capital Group & Wonder Development បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា Shanghai Baoye គឺជាសហគ្រាសជាតិដ៏ធំមួយ ដែលមានការគ្រប់គ្រង់ដោយទំនើបកម្មកំពូល ក៏ជាអ្នកម៉ៅការសំខាន់ ទាំងការងារសំណង់ និងលោហធាតុ។ យើងពិតជាជឿជាក់នឹងបទពិសោធន៍ដ៏ចំណាន និងភាពស្ទាត់ជំនាញក្នុងការគ្រប់គ្រងសំណង់ខ្នាតធំ និងគម្រោងអគារខ្ពស់នៅបរទេសរបស់ Shanghai Baoye។ ដូច្នេះយើងគ្មានមន្ទិលលើគុណភាពនៃអគារ MESONG ដែលនឹងឈានទៅដល់កម្រិត នៃសោភណភាព រចនាបថ និងស្ថាបត្យកម្មដ៏ស្រស់ស្អាត ក្រោមកិច្ចសហប្រតិបត្តិការពី Baoye ។
លោកស្រីបន្តថា Shanghai Baoye ជាកំពូលសហគ្រាសក្នុងវិស័យឧស្សាហកម្មសំណង់ ដែលកំពុងនាំមុខគេក្នុងការសាងសង់ ទាក់ទងនឹងបរិមាណ និងកម្ពស់នៃគម្រោងធំៗ នឹងចែករំលែកនូវបទពិសោធន៍ និងសមត្ថភាពដ៏អស្ចារ្យ ក្នុងការគ្រប់គ្រងគម្រោងអចលនទ្រព្យធំៗ នៅបរទេស។ ជាក់ស្តែង បទពិសោធន៍គួរឱ្យកត់សម្គាល់នៃសំណង់ធំៗជាច្រើន ដូចជា អគារកម្ពស់៣៣០ម៉ែត្រ នៃមជ្ឈមណ្ឌលZhuhai ដែលជាអគារខ្ពស់ជាងគេនៅZhuhai និងអគារម៉ាកាវកម្ពស់៣៦៨ម៉ែត្រ នៅNanjing Golden Eagle Tiandi Square ជាអគារខ្ពស់បំផុតនៅអាស៊ី ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលំដាប់ផ្កាយ៤ផងដែរ។
លោក Wu Hua Zhong អគ្គនាយកនៃសហគ្រាសស្ថាបន្យកម្មអន្តរជាតិនៃ Shanghai Baoye បានឱ្យដឹងថាអគារ MESONG សន្យាថានឹងនាំមកនូវគុណភាព និងរបៀបរស់នៅលំដាប់កំពូលនៅកម្ពុជា ប្រកបដោយស្តង់ដារសុវត្ថិភាព ធានាបាននូវបទពិសោធន៍ដ៏ល្អបំផុត សម្រាប់អ្នកប្រើប្រាស់អគារ។ ដូច្នេះហើយសហគ្រាស Shanghai Baoye នឹងបន្តសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើតនូវសំណង់ដែលល្អឥតខ្ចោះ និងបទពិសោធន៍រស់នៅដ៏ប្រណិត សម្រាប់អ្នករស់នៅអគារខ្ពស់។
លោក Xie Hong Jun នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd.ក៏បានឱ្យដឹងផងដែរថា អគារ MESONG មានគោលបំណង សម្រេចឱ្យបាននូវគេហដ្ឋាន ក្នុងក្តីស្រមៃ របស់អតិថិជន ដែលចង់ទទួលបានបទពិសោធន៍នៃអគារប្រណិត ដែលមានកម្ពស់ខ្ពស់ដ៏អស្ចារ្យ។ ដើម្បីសាងសង់ទីតាំងអត្តសញ្ញាណថ្មីរបស់កម្ពុជា ជូនដល់អ្នកគ្រប់គ្នា បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ សហគ្រាសShanghai Baoye នឹងប្រើប្រាស់ដោយគ្រឿងចក្រទំនើបៗ សំណង់ប្រកបដោយសុវត្ថិភាព និងភាពស៊ីវិល័យ ដោយបង្ហាញពីអត្ថប្រយោជន៍ពិសេសរបស់អគារ MESONG”។
Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិ Wonder Capital Group។ វិនិយោគិនរបស់មូលនិធិ រួមមានអ្នកវិនិយោគ ដែលមានជំនាញវិជ្ជាជីវៈនៅហុងកុង ដូចជា វិនិយោគិនស្ថាប័នក្រុមហ៊ុនចុះបញ្ជីនៅហុងកុង និងក្រុមហ៊ុនឯកជនដែលមានតម្លៃខ្ពស់។ Wonder Capital Group គឺជាម្ចាស់អាជ្ញាប័ណ្ណ គ្រប់គ្រងទ្រព្យសកម្មប្រភេទទី៩ ដែលផ្តល់ដោយគណៈកម្មការមូលបត្រនៅហុងកុង ខណៈថ្នាក់ដឹកនាំក្រុមហ៊ុន មានបទពិសោធន៍ខាងវិនិយោគ លើអចលនទ្រព្យជាង២០ឆ្នាំមកហើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ Mr. Keros Ku: + 852 2898 0096 (Hong Kong) Email: [email protected]
Mr. Tola Lim: +855 2323 2288 (Cambodia)
Email: [email protected]៕