ដោយ: ម៉ាលីស
អន្តរជាតិ: ក្រុមហ៊ុនអាហាររហ័សទាន់ចិត្តដ៏ធំលើពិភពលោក រាប់ចាប់ពីMcDonald’s និង Starbucks កំពុងបិទហាងរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ហើយក្រុមហ៊ុន Coca-Cola កំពុងផ្អាកប្រតិបត្តិការរបស់ខ្លួននៅទីនោះដែរ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ខណៈក្រុមហ៊ុន PepsiCo ក៏បានទាញខ្លួនចេញពីប្រទេសនេះផងដែរ។
ក្រុមហ៊ុន“McDonald’s បានសម្រេចចិត្តបិទហាងទាំងអស់របស់ខ្លួនជាបណ្ដោះអាសន្ន នៅក្នុងប្រទេសរុស្ស៊ី និងផ្អាកប្រតិបត្តិការទាំងអស់នៅក្នុងទីផ្សារ” លោក Chris Kempczinski នាយកប្រតិបត្តិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។
យោងតាមឯកសារនៃវិនិយោគិនបានឱ្យដឹងថា ចំនួន McDonald’s មានទីតាំងចំនួន៨៤៧ នៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំទៅ។
ឯកសារដដែលបានឱ្យដឹងថា ភោជនីយដ្ឋាននៅរុស្ស៊ី រួមជាមួយនឹងភោជនីយដ្ឋានចំនួន១០៨ ផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ដែលជា ហ្រេ្វនឆាយ របស់McDonald’s មានទំហំ៩% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២១។
លោក Kempczinski បាននិយាយថា នៅក្នុងប្រទេសរុស្ស៊ី យើងមានបុគ្គលិកចំនួន៦២,០០០នាក់ ដែលបានប្រើបេះដូង និងព្រលឹងរបស់ពួកគេទៅក្នុងប្រេន McDonald’s ដើម្បីបម្រើសហគមន៍របស់ពួកគេ យើងធ្វើការជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុករបស់រុស្សី និងដៃគូរាប់រយនាក់ ដែលផលិតអាហារសម្រាប់មុខម្ហូបគាំទ្រ ម៉ាកយីហោរបស់យើង ហើយយើងបម្រើអតិថិជនរុស្ស៊ីរាប់លាននាក់ជារៀងរាល់ថ្ងៃ តាមរយៈMcDonald’s ក្នុងរយៈពេលសាមសិបឆ្នាំប្លាយ ដែលMcDonald’s បានដំណើរការនៅក្នុងប្រទេសរុស្ស៊ី យើងបានក្លាយជាផ្នែកសំខាន់មួយ នៃសហគមន៍ចំនួន៨៥០កន្លែង ដែលកំពុងដំណើរការ។
លោកបានបន្ថែមថា “ដោយសារគុណតម្លៃរបស់យើង ដូចនេះក្នុងពេលជាមួយគ្នា យើងមិនអាចព្រងើយកន្តើយ ចំពោះទុក្ខវេទនារបស់មនុស្សជាតិដែលមានភាពខ្វះខាត កំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែននោះទេ”៕ ប្រភព: CNN៕