តោះទៅមើលវីដេអូដ៏ទាក់ទាញនៃគំរោងអាគារភ្លោះThai Bungrong Tower

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញ ៖ ទីបំផុតគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Towerk កំពស់ ៥៦១ម៉ែត្រ និងអង់តែនកំពស់២៨ម៉ែត្របានបញ្ចេញវីដេអូរបស់ខ្លួនហើយ ខណៈការដ្ឋាន​សាងសង់អាគារនេះបានចាប់ផ្តើមបណ្តើរៗហើយ។

តាមរយៈវត្តមានអាគារកំពស់១៣៣ជាន់ ស្មើនឹង៥៦១ម៉ែត្រ វានឹងជាគំរោងអាគារ​ខ្ពស់ជាងគេមិន​ត្រឹមក្នុងកម្រិតអាស៊ាននោះទេ ប៉ុន្តែវាជាអាគារភ្លោះខ្ពស់ជាងគេនៅលើពិ ភពលោកផងដែរ។ អាគារនេះនឹងមានទំហំសរុប១,៥២លានម៉ែត្រការ៉េ ដែលរួមមានផ្សារទំនើប ការិយាល័យ សណ្ឋាគារកម្រិតផ្កាយ៥ អាផាតម៉ិនយ៉ាងប្រណីត ផ្សារភាគហ៊ុនក្លឹបកីឡាជាដើម។

អាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការកំសាន្តលំដាប់ពិភពលោកនេះ មានរាន​ហាលចំនួន១០ជាន់ ដោយចាប់ពីជាន់ទី១ដល់ជាន់ទី១០ជាទី​តាំងផ្សារទំនើប ដែលមានទំហំ១៦៣,០០០ម៉ែត្រការ៉េ ដែល​បាន​រចនាតាមរចនាបទពីអឺរ៉ុប ដែលមានភ្លើងភ្លឺចិញ្ចាច។ ជាន់ទី៥ដល់ជាន់ទី១០ ក៏មានកន្លែងលក់​ទំនិញ​​ដែលមាន​ទំហំ២១៥០០០ម៉ែត្រការ៉េផងដែរ។

រានហាលចំនួន៦ជាន់ ដែលរួមមានក្លឹបផ្កាយ៦ ដែលមានហាងអាហារ ស្បា និងផលិត​ផលដែលមាន​ហាងនិងផលិតផលល្បីៗ អាងហែលទឹក ក្លឹប មានសួនច្បារជាដើមនៅតាម​រានហាលដ៏ទំនើប​។

ចាប់ពីជាន់ទី១២ឡើងទៅ គឺមានលំនៅដ្ឋានចំនួន៥៥ជាន់ ដែលមានទំហំ២៥០,០០០ម៉ែត្រការ៉េ ដែលលំនៅដ្ឋាននិមួយៗ មានទំហំចាប់ពី ៦០ដល់ ២៦៨ម៉ែត្រការ៉េមានចំនួន៨០០យូនីត ដែលបាន​រចនាយ៉ាងពិសេស សម្រាប់អភិជននិងឥស្សរជនលំដា​ប់ខ្ពស់ជាដើម។

Propertyarea.asiaនឹងផ្សាយជូនលំអិតនៃគំរោងដ៏អស្ចារ្យនេះថាមានអ្វីខ្លះ និងប្រើប្រាស់​សម្រាប់​អ្វីខ្លះ​សម្រាប់ជាន់និមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here