គំរោងសាងសង់ស្ពានតភ្ជាប់ពីព្រែកប្រាភ្ជាប់ផ្លូវ៦០ម៉ែត្រស្ថិតក្នុងកញ្ចប់អាទិភាពមុនគេ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ស្ពានតភ្ជាប់ពីព្រែកប្រា ខណ្ឌច្បារអំពៅទៅកាន់ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ និងមិនទាន់កំណត់ថានឹងចាប់ផ្ដើមសាងសង់ នៅពេលណាមួយនៅឡើយទេ។
ប៉ុន្តែមន្ត្រីសាធារណការបានបញ្ជាក់ថា ការសិក្សាចប់ពេលណានឹងចាប់ផ្ដើមសាងសង់ពេលនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅស្ពានក្បាលថ្នល់ ព្រះមុនីវង្ស។

ការតភ្ជាប់ស្ពាននេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រា​ប់ការរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាវិនិយោគិនជាដើម ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ក៏បានឱ្យដឹងថាយ៉ាងខ្លីថា គម្រោងសាងសង់ស្ពាននេះ កំពុងតែសិក្សានៅឡើយ ហើ​យក៏មិនទាន់ដឹងថា វានឹងបញ្ចប់នៅពេលណាដែរ។ ដូច្នេះចំពោះប្រវែង ទំហំស្ពាន និងការចំណាយទឹកប្រាក់ក្នុងការសាងសង់ ក៏មិនទាន់បានដឹងដូចគ្នា។

លោកបន្តថា “នៅពេលយើងសិក្សាចប់ យើងនឹងដាក់សំណើររដ្ឋាភិបាល ហើយនឹងកំណត់ថានឹងសាងសង់នៅពេលណាហើយ សម្រាប់ពេលនេះ យើងមិនអាចនិយាយអ្វីបាននៅឡើយចំពោះគម្រោងនេះ”។

ជាមួយគ្នានេះ លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យនិងជាអនុរដ្ឋលេខា​ធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការសាងសង់ស្ពាននេះ ត្រូវបានលើកឡើង ដោយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសលោកអមដំណើរសម្តេចតេជោ សម្ភោធស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារកាលពីពេលថ្មីៗនេះ។

លោកបន្តថា “តាមផែនការការសាងសង់ស្ពាននេះ នឹងស្ថិតក្នុងកញ្ចប់អាទិភាពមុនគេ ខណៈគំរោងអាទិភាពដទៃទៀត ត្រូវរុញទៅពេលក្រោយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំកញ្ចប់នេះមុន ដើម្បីសម្រួលការកកស្ទះចរាចរណ៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here