ហានិភ័យៈទីក្រុងម៉ូស្គូនឹងប្រើអាវុធនុយក្លេអ៊ែរ បើសិនជាប្រទេសជាតិរងការគំរាមកំហែង

0

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោកDmitry Peskovបាននិយាយថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីបានកំណត់ថា ទីក្រុងម៉ូស្គូ នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាយុជីវិតប្រទេសជាតិទាំងមូល រងការគំរាមកំហែង។

ការកត់សម្គាល់ខាងលើរបស់លោកPeskov ធ្វើឡើងនៅចំពេ លសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់៤សប្តាហ៍ហើយ ចាប់តាំងពីលោក ពូទីន បានប្រកាសបើកប្រតិបត្តិការយោធា នៅចំពោះមុខ បណ្ដាប្រទេសលោកខាងលិចបារម្ភខ្លាចថា ជម្លោះអាចបង្ករទៅជាសង្រ្គាមនុយក្លេអ៊ែរ។

ឆ្លើយតបនឹងសំណួរ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះថា តើលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមអ៊ុយក្រែនដែរឬទេ? លោក Peskovបាននិយាយថា យើងមានគោលការណ៍សន្តិសុខ សម្រាប់ប្រទេស ហើយជាទូទៅប្រសិនបើមាន ការគំរាមកំហែងណាមួយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យើងនឹងឆ្លើយតបវិញដោយការប្រើប្រាស់អាវុធប្រភេទដូចគ្នានេះ

កាលពីចុងខែកុម្ភៈកន្លងទៅ លោក ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ហើយផ្អែកតាម បទបញ្ជានេះ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ក៏បានដាក់កងកម្លាំងនុយក្លេអ៊ែរ រួមទាំងកងនាវាភាគខាងជើង និងប៉ាស៊ីហ្វិក ស្ថិតក្រោមកាតព្វកិច្ចត្រៀមប្រយុទ្ធផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here