ដោយ: ម៉ាលីស
ភ្នំពេញ: ស្ថានភាពសេដ្ឋកិច្ចកំពុងមានបញ្ហា អចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានភាពមិនច្បាស់លាស់នៅឡើយ ហើយក៏ជាហានិភ័យមួយ សម្រាប់អ្នកដែលមិនមានបទពិសោធន៍ ក្នុងការវិនិយោគលើវិស័យនេះ ដូចនេះអ្នកវិនិយោគ គប្បីគួរសិក្សាមុនចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ។
អ្នកស្រីអាន សុធីតាអគ្គនាយិកា ក្រុមហ៊ុនPropNex Cambodia បានមានប្រសាសន៍ឱ្យដឹង ក្នុងកិច្ចសំភាសពិសេសជាមួយ កាលពីសប្តាហ៍មុនអោយដឹងថា មកដល់ពេលនេះ អាជីវកម្មតាមផ្នែកខ្លះនៅក្នុងប្រទេសកម្ពុជា មានដំណើរល្អប្រសើរវិញ តែមានផ្នែកខ្លះទៀតក៏នៅតែមានរងផលប៉ះពាល់តិចតួច ដូចជា ផ្នែកការិយាល័យ និងវិស័យឧស្សាហកម្ម ក៏នៅតែរងផលប៉ះពាល់តិចតួចដែរ ។
អ្នកស្រីបន្តថា “ជាទូទៅវាតែងមានការប៉ះពាល់តិច រឺច្រើន សំរាប់ទីផ្សារផ្គត់ផ្គង់ការលក់រាយ ដូចជាShopping Mall ដែលផ្គត់ផ្គង់ ដូចជាម្ហូបអារហារ សំលៀកបំពាក់ កន្លែងកំសាន្ត សំរាប់ការកំសាន្ត មានការប៉ះពាល់ខ្លះ ដោយពួកគេអាច ធ្វើការបញ្ជាទិញតាមអនទាញជាជាង ទៅMall ដោយខ្លាចបញ្ហាអូមីក្រុងផងដែរ។
អ្នកស្រីអាន សុធីតាបបានបន្តថា មិនរងផលប៉ះពាល់នៅពេលនេះ គឺមានផ្នែកអចលនទ្រព្យ មានលំនៅឋាន និងកសិកម្មជាដើម ដោយសារតែវា នៅតែមានតម្រូវការនៅលើទីផ្សារនៅឡើយ។
យ៉ាងណាមិញ អ្នកស្រីបន្តទៀតថា វិស័យអចលនទ្រព្យជាវិស័យដែលមានហានិភ័យខ្ពស់ ហើយក៏ជាវិស័យដែលត្រូវការទុនវិនិយោគច្រើន បើធៀបនឹងការវិនិយោគទៅលើផ្នែកផ្សេងៗ ដូច្នេះវាទាមទារឱ្យវិនិយោគិន ត្រូវតែស្គាល់ទីផ្សារឱ្យបានច្បាស់លាស់ ស្គាល់ពីប្រភេទអចលនទ្រព្យឱ្យបានច្បាស់លាស់ថា អ្វីដែលគាត់គួរតែវិនិយោគ អ្វីដែលជាឱកាសដែលគាត់ចាប់ និងអ្វីដែលគាត់មិនគួរប៉ះក្នុងពេលសេដ្ឋកិច្ចកំពុងតែមានបញ្ហា។
អ្នកស្រីបន្ថែមថា “បើសិនជាអ្នកវិនិយោគ មានសាច់ប្រាក់គ្រប់គ្រាន់ មានហិរញ្ញវត្ថុរឹងមាំ និងដឹងថាអចលនទ្រព្យនោះគឺពិតជាមានឱកាសក្នុងការវិនិយោគខ្ពស់ គាត់គួរតែចាប់ ជាពិសេសគាត់គួរតែពិភាក្សាជាមួយនឹងអ្នកជំនាញមុននឹងបណ្ដាក់ទុនវិនិយោគ”។
អ្នកស្រីអាន សិុធីតាបានបន្ថែមទៀតថា វិនិយោគិនគួរតែចេះមើលពីការអភិវឌ្ឍរបស់រដ្ឋាភិបាលផងដែរ ដូចជា ការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះដែរ ក៏នឹងធ្វើឱ្យមានការកែប្រែ ការអភិវឌ្ឍអចលនទ្រព្យផងដែរ ដូចជាដីពីមុនជាវាលស្រែ ក៏ប្រែទៅជាដីឧស្សាហកម្ម លំនៅឋាន ហើយដីលំនៅឋានក៏ប្រែទៅជាដីពាណិជ្ជកម្ម ដូច្នេះវិនិយោគិនគួរតែចេះបត់បែនទៅតាមការកែប្រែនេះផងដែរ៕