តំលៃអចលនទ្រព្យនៅកម្ពុជានៅតែកើនឡើងជាលំដាប់ ទោះបីស្ថានភាពទិញលក់មិនសូវមានដំណើរការក្តី

0

ដោយ: ម៉ាលីស

ភ្នំពេញ: ចរន្តលក់ដូរអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានសញ្ញាកំរើកឡើងវិញ ជាវិជ្ជមាននៅឡើយ ខណៈមានអ្នកជំនាញអះអាងដូចគ្នាថា តំលៃនៃការលក់អចលនទ្រព្យនឹងមិនមានការថយចុះឡើយ។

លោក លឹម ហេង ប្រធានផ្នែកលក់នៃគំរោងបុរី TLL បានមានប្រសាន៍តាមទូរសព្ទ័ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ អោយដឹងថា បើក្រលេក មើលពីកត្តាសេដ្ឋកិច្ចមួយរយៈចុងក្រោយនេះ វិបត្តិជាប់គាំងមួយផ្នែកធំគឺដោយសារកត្តាជំងឺកូវីដ ដែលអូសបន្លាយរយៈពេល២ឆ្នាំ ទោះរៀងមានភាពធូរស្រាល នៅដើមឆ្នាំ២០២២នេះ ក៏ជីវភាពប្រជាជនយើង នៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ។

លោកបានបន្តថា “ដោយសារប្រាក់ចំណូលរបស់ប្រជាជនធ្លាក់ចុះ ព្រោះកូវីដអូសបន្លាយយូរពេកជាង២ឆ្នាំមកនោះ នាំអោយឥទ្ធិពលនៃការទិញ អចលនទព្យរបស់ពួកគាត់ក៏ធ្លាក់ចុះ”។ លោកបន្តថា “ចំណូលរបស់ពួកគាត់ថយចុះ ឯប្រាក់សន្សំរបស់ពួកគាត់ទៀតសោត ក៏ត្រូវបានប្រើប្រាស់និងចាយវាយអស់ ពួកគាត់ព្យាយា​មកាត់បន្ថយការចំណាយ និងមួយផ្នែកតូចដោយសារផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ទៅលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាប្រឈមទៅនឹងប្រេងឡើងថ្លៃជាដើម”។

ទោះយ៉ាងនេះក្តី លោកមានប្រសាសន៍ថា “វិស័យទិញលក់អចលនទ្រព្យ មិនដូចជាការលក់ទំនិញនៅលើទីផ្សារឡើយ និយា​យរួម គឺមានតែឡើងថ្លៃគឺមិនចុះឡើយ គ្រាន់តែថាម្ចាស់គំរោងដែលជាអ្នកអភិវឌ្ឍនឹងព្យាយាមសំរួល ក្នុងការបង់ប្រាក់ដូចជា បង់ប្រចាំខែតំលៃទាប រឺបង់ឥតការប្រាក់រយៈពេលវែង និងបន្ថែមនូវសំភារៈផ្សេងៗជាដើម ព្រោះកត្តាអភិវឌ្ឍនៅតាមតំបន់នីមួយៗ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានកំណើនឥតឈប់ឈរ”។

លោកបន្តថា ចំណែកតំលៃដី មិនថាតំលៃដីក្នុងគំរោង រឺដីតំលៃដីទូទៅ ក៏នៅតែមានការកើនឡើងទៅតាម ម្ចាស់ដីរឺម្ចាស់គម្រោង រឺអាស្រ័យលើទីតាំងភូមិសាស្ត្រផងដែរ ជាមួយគ្នានេះលោកគូសបញ្ជាក់ថា មនុស្សកើតជារៀងផងរាល់ថ្ងៃ តែដីមិនអាចកើតបាន រឺរីកបាននោះទេ ដីខុសពីទំនិញផ្សេងៗដែលមនុស្សអាចផលិតបាន ដូចនេះមិនអាចចុះថ្លៃបានឡើយ។

ដោយមើលឃើញបែបនេះ បានជាបុរី TLL បាននិងកំពុងសម្រួលលក្ខខ័ណ្ឌបង់ប្រាក់ ដើម្បីឲ្យអតិថិជនទិញផ្ទះអាជីវកម្ម និងដីឡូត័៍ក្នុងគំរោងនេះ ទទួលបាននូវលក្ខខ័ណ្ឌពិសេស ដែលអាចសម្រួលដល់ជីវភាពរបស់ពួកគាត់ ក៏ដូូចជាឲ្យពួកគេទិញលំនៅដ្ឋាន និងដីឡូត៍រកបានផលចំណេញនាពេលអនាគត។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនងលេខទូរស័ព្ទ📲Smart: 015 663 995 / 015 618 176 📲Cellcard: 089 663 995 / 099 733 277 📲Metfone: 066 553 168៕

LEAVE A REPLY

Please enter your comment!
Please enter your name here