ផ្លូវ៣៨ខ្សែតំលៃ១៦០លានដុល្លានៅខេត្តសៀមរាបនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ

0

ដោយ: ម៉ាលីស

សៀមរាប: យោងតាមរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិនាឆ្នាំ២០២២ បានបង្ហាញពីសោភ័ណភាពនៃផ្លូវ៣៨ខ្សែ បន្ទាប់ពីធ្វើការស្ថាបនារួចរាល់១០០% កំពុងរង់ចាំការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះហើយ។

បន្ទាប់ពីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ប្រវែង១០៦,៤២៤គីឡូម៉ែត្រ កា លពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលនេះផ្លូវទាំង ៣៨ខ្សែបានសាងសង់ បំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចររួចរាល់១០០% ចំណាយថវិកាសរុបប្រមាណ ១៦០លានដុល្លារ ត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។

ក្រោយពេលសាងសង់រួច ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតក្នុងការ លើកកម្ពស់សោភណ្ឌភាពទីក្រុងឱ្យសម ជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររបស់យើង ក៏ដូចជាថ្ងៃសំរាកនានាផងដែរ។

ផ្លូវទាំងនេះ ជាសរសៃឈាមដ៏រស់រវេីក ក្នុងការបង្កេីនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ ក្នុងការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានមួយចំណែកទៀតផងដែរ ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវទាំង ៣៨ខ្សែ ក៏ដូចជាសាធា​រណជនទាំងអស់សូមចូលរួមថែរក្សាអនាម័យ សោភណ្ឌភាព ពិសេ​សសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណតដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here