ដោយ វុត្ថា
ភ្នំពេញ៖ ធនាគារកណ្តាលរបស់ប្រទេសថៃកាលពីពេលថ្មីៗនេះ បានប្រកាសដាក់ចេញច្បាប់ថ្មី ដែលនឹងរឹតបន្តឹងចំពោះតម្រូវប្រាក់កម្ចីទិញលំនៅដ្ឋាន នៅក្នុងឆ្នាំក្រោយនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ចំពោះការរំពឹងទុកលើទីផ្សារលំនៅដ្ឋាន។
លោក Wajeetip Pongpech ជំនួយការទេសាភិបាលធនាគារកណ្តាលប្រទេសថៃ បានបញ្ជាក់ នៅក្នុងសន្នីសីទកាសែតកាលពីពេលថ្មីៗនេះថា ចាប់ពីខែមករាឆ្នាំ ២០១៩នេះតទៅ ការកំណត់ប្រាក់កម្ចីទិញលំនៅដ្ឋាន ត្រូវបានកំណត់មកត្រឹមតែ១០លានបាត ពោលគឺស្មើរនឹង៣០៦.៤៦៦4 ដុល្លារអាមេរិក នឹងត្រូវបានកំណត់ត្រឹម៨០ភាគរយដែលតម្រូវឱ្យអ្នកទិញចំណាយប្រាក់២០ ភាគរយក្នុងការបង់ប្រាក់ជាមុន។ លោកបញ្ជាក់ទៀតថា ច្បាប់ថ្មីនេះនឹងអនុវត្តចំពោះការទិញលំនៅដ្ឋានទីពីរឬច្រើនជាងនេះ។
ចំណែកលោក Sakkapop Panyanukul ប្រធានអង្គភាពស្ថិរភាពហិរញ្ញវត្ថុនៅធនាគារថៃបានឱ្យដឹងថា ការបង្កើនការប្រកួតប្រជែង ក្នុងចំណោមធនាគារក្នុងវិស័យទិញលំនៅដ្ឋាន បាននាំឱ្យមានការធ្លាក់ចុះស្តង់ដារឥណទាននៅក្នុងប្រទេស។ លោកថ្លែងថា វិធានការម៉ាក្រូ នឹងជួយកាត់បន្ថយការទិញ និងសកម្មភាពដោយប្រថុយប្រថាន។នេះគឺជាវិធានការបង្ការមួយ។
អាជ្ញាធររូបិយវត្ថុ បាននាំមកនូវការផ្តល់ប្រាក់កម្ចីដល់និយោជក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែការកើនឡើងបំណុលគ្រួសារ។ ប្រាក់កម្ចីទិញលំនៅដ្ឋានមិនដំណើរការបានកើនឡើងដល់៣,៣៩ភាគរយ នៅក្នុងត្រីមាសទី២នៃឆ្នាំនេះកើនឡើងពី៣,៣៨ភាគរយនៅក្នុងត្រីមាសដំបូង។
ធនាគារកណ្តាលថៃបន្តថា ប្រាក់កម្ចីប្រហែលពាក់កណ្តាលនៃប្រាក់កម្ចីថ្មី នៅត្រីមាសទីពីរ មានអត្រាឥណទានច្រើនជាង៩០ភាគរយ ដែលកត់សម្គាល់លើករណីអនុបាត ១០០ភាគរយនិងការបង់រំលស់សូន្យ។
លោក Wajeetip Pongpech បានឱ្យដឹងថា ការផ្លាស់ប្តូរច្បាប់នេះ មិនបានធ្វើឱ្យខូចទៅលើវិស័យអចលនទ្រព្យនោះទេ៕