បុរីបុស្បារៀបចំឆ័ត្រខ្នាតយក្ស អបអរពិធីមហាសង្រ្កានឆ្នាំថ្មី

0

       ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍៍បុរីបុស្បា បានរៀបចំកសាងឆ័ត្រខ្នាតយក្សមួយ ក្នុងព្រឹត្តិការណ៍សង្រ្កានរបស់ខ្លួន ដោយមានអ្នកជំនួញ និងប្រជាពល​រដ្ឋរាប់ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍ ដែលបានប្រារពធ្វើចាប់ពីថ្ងៃទី៩ ដល់១០ មេសាកន្លងមកនេះ។

លោកឈាង រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃម្សិលម៉ិញនេះថា ក្នុងន័យចូលររួមលើកស្ទួយអត្តសញ្ញាណខ្មែែរ ពិសេសបំផុសឲ្យមានការលេងកំសាន្ត និងស្គាល់ពីវប្បធ៌មប្រពៃណីខ្មែរ បុរីបុស្បាបានកសាងឆ័ត្រយក្សមួយ ដែលមិនធ្លាប់មាននៅកម្ពុជា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

លោកបន្តថា “ការរៀបចំសង្រ្កានម្លប់ឆ័ត្រ បានចំណាយទឹកប្រាក់អស់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដែលជាការចំណាយដ៏ធំមួយ ដើម្បីបង្ហាញពីកិត្យានុភាពជាតិ ក៏ដូចជា បង្ហាញពីគំរោងអភិវឌ្ឍន៍បុរីបុស្បាឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរ”។ លោកបន្តថា “ជាក់ស្តែង បុរីបុស្បាទទួល​បានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយបច្ចុប្បន្នការលក់របស់យើង​សម្រេចបានជាង៣០ភាគរយហើយ បន្ទាប់ពីបើកសម្ភោធការលក់ត្រឹមរយៈពេល២ខែប៉ុណ្ណោះ”។

បុរីបុស្បា ស្ថិតនៅក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ ជាតំបន់ដែលមានការរីកចម្រើនខ្លាំង ពិសេសតំបន់នេះពោរពេញទៅដោយលំនៅដ្ឋាន និងជាតំបន់ងាយស្រូួល ក្នុងការតភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវជាតិនានា ដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿន​លឿនភ្នំពេញ ព្រះសីហនុជាដើម។



លោកឈាង រ័ត្នបានបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនរៀមបានសម្ភោធ​នូវបទចម្រៀង “អ្នកចម្បាំង” ដែលឆ្លុះបញ្ចាំងពីសិល្បៈក្បាច់គុនល្បុក្កតោ ជាក្បាច់គុនដែលមានតាំងពីសម័យមហានគរ ហើយការផលិតបទចម្រៀងនេះ ដើម្បីបង្ហាញពីមោទនភាពជាតិ និងដើម្បីពង្រីកការផ្សព្វផ្សាយលើឆាកអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here