ស្វែងយល់​ពី​អាស៊ាន! តម្លៃ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​នឹង​កើនឡើង១០% នៅ​ឆ្នាំ២០១៩

0

ដោយ វុត្ថា

ភ្នំពេញ៖ តំលៃ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី អាច​នឹង​កើនឡើង១០ភាគរយ​បន្ថែមទៀត នៅ​បំណាច់​ឆ្នាំ២០១៩ខាងមុខ ហើយនឹង​កើនឡើង​ទ្វេដង​នៅក្នុង២០៣០ ដោយសារ​កំណើន​ចំណូល​របស់​ប្រជាពលរដ្ឋ លឿន​ជាង​ឥទ្ធិពល​នៃ​ការទប់ស្កាត់​អចលនទ្រព្យថ្មីៗ និង​អត្រា​ការប្រាក់​ឡើង​ខ្ពស់។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ក្រុមហ៊ុន Morgan Stranley ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

សារព័ត៌មាន Bloomberg បាន​រាយការណ៍​កាលពី​ពេលថ្មីៗនេះ​ថា កំណើនសេដ្ឋកិច្ច នៅក្នុង​ប្រទេស​សឹង្ហ​បុរី​កើន​ឡើ​ន​លឿន និង​តម្រូវ​ការទិញ​លំនៅដ្ឋាន​កាន់តែច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន នឹង​នៅតែមាន​លំនឹង​ទីផ្សារ​អចលនទ្រព្យ។

រដ្ឋាភិបាល​សឹង្ហ​បុរី​បាន​កត់សម្គាល់ថា គោលបំណង​នៃ​ការទប់ស្កាត់​តម្លៃ​លំនៅដ្ឋា​ន គឺ​ធ្វើអោយមាន​ស្ថេរភាព​តម្លៃ និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ស្របតាម​មូលដ្ឋាន​សេដ្ឋកិច្ច ។ ក្រុមអ្នកវិភាគ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន Morgan Stanley រំពឹងថា ការ​មាន​អន្តរាគមន៍​តាមរយៈ​គោលនយោបាយ គឺ​ដើម្បីអោយ​មាន​សមភាព ទាំងពីរ គឺ​ទាំង​កើនឡើង និង​ការធ្លាក់ចុះ​តំ​ម្លៃ​លំនៅដ្ឋាន។

ក្រុមអ្នកវិភាគ​មកពី​បុរី​ញូវយ៉ក​ក៏បាន​ទស្ស​ទាយ​ដែរ​ថា ប្រទេស​សឹង្ហ​បុរី​នឹង​នៅតែ​ជាទី​ចាប់អារម្មណ៍​ពី​ក្រុម​មូលធន ចំពោះ​ទីផ្សារ​អចលនទ្រព្យ ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​សាងសង់​ព្រលានយន្តហោះ​ថ្មី Changi Airport ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​សម្រាប់​ប្រកួតប្រជែង និង​ចាប់អារម្មណ៍​ពី​សំណាក់​មូលធន​បរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here