និម្មិត​សញ្ញា Century21 ប្រចាំ​កម្ពុជា​ផ្តោតលើ​ការកសាង​ទំនុកចិត្ត​រវាងម្ចាស់ទ្រព្យ និង​អ្នកទិញ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​ការិយាល័យ​សរុប​របស់​ក្រុមហ៊ុន Century21 Cambodia បាន​កើន​ដល់១៨ រាជធានី ខេត្ត ការកសាង​ទំនុកចិត្ត និង​គុណភាព​សេវាកម្ម​រវាង​ម្ចាស់ទ្រព្យ និង​អតិថិជន​បាននិងកំពុង​បន្ត ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ។

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១២ តុលា​នេះ​ថា យើង​បាន​ចូលរួម​កសាង​ទំនុកចិត្ត និង​កសាង​និម្មិត​សញ្ញា Century21 Cambodia យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា ស្របពេល​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​មាន​ភាព​រីកចម្រើន បានធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ប្រៀបដូចជា​ការធ្វើ​សង្គ្រាម​មួយ ប៉ុន្តែ​មិនមែនជា​សង្គ្រាម​ប្រើប្រាស់​អាវុធ​ទេ តែ​ជា​សង្គ្រាម​ដោយ​ប្រើ​បេះដូង និង​ទឹកចិត្ត​ដើម្បី​ផ្តល់​សេវា​ដល់​អតិថិជន ដូច្នេះ​ក្រុមហ៊ុន​ទាំង១៨ ដែល​ប្រើប្រាស់​និម្មិត​សញ្ញា Century21 Cambodia បាន​កសាង​ទំនុកចិត្ត និង​ពង្រីក​ទីផ្សារ​យ៉ាង​ទូលំទូលាយ​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា។

អ្នកនាង​បន្តថា “ដោយសារ​ជំនាញ និង​បទពិសោធន៍​នៃ​ការគ្រប់គ្រង​របស់​ម្ចាស់​ក្រុមហ៊ុន នៃ​ការិយាល័យ​ក្រុមហ៊ុន​ទាំង១៨ បានធ្វើ​ឲ្យ​ទំនុកចិត្ត​ក្នុង​ទីផ្សារ​កាន់តែ​មានការ​កើនឡើង។អ្នកនាង​បន្តថា “ពួកគេ​សុ​ទ្ឋ​តែមាន​គោលដៅ​វែងឆ្ងាយ និង​យូរអង្វែង​នៅក្នុង​អាជីវកម្ម​របស់​ពួកគេ ពិសេស​ពួកគេ​កសាងបាន​នូវ​ទំនុក​ចិត្តបាន​ជាមួយ​អតិថិជន ដែល​នេះ​ជា​ភាពខ្លាំង​របស់​ពួកគេ។

បើ​ក្រលេកមើល​ការអភិវឌ្ឍន៍​នៅ​កម្ពុជា មិន​ថា​សេវាកម្ម​ឬ​សេវាកម្ម​ម្ហូបអាហារ​នោះទេ អ្វី​សំខាន់​គឺ​គេ​ទទួលស្គាល់ និង​ឲ្យ​តម្លៃ​និម្មិត​សញ្ញា ដែលជា​មូលដ្ឋាន​នៃ​ការកសាង​ទំនុកចិត្ត។ ហេតុនេះហើយ​ទើប Century21 Cambodia បាន​កសាង​ទំនុកចិត្ត​កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

អ្នកនាង Grace Rachny Fong បាន​បន្តថា ជាមួយនឹង​សេវាកម្ម​ដែល​ផ្តល់​ឲ្យ​អតិថិជន ជាមួយ​ភាព​ឳ​ន​លំទោន រួសរាយ​រាក់ទាក់ គោរព​ស្រលាញ់ ស្មោះត្រង់ និង​យល់​ពី​តម្រូវការ ព្រមទាំង​អាចឆ្លើយតប​នឹង​តម្រូវការ​អតិថិជន​ជា​កញ្ចប់ ដែល​ម្ចាស់ទ្រព្យ​និង​អតិថិជន​មិនចាំបាច់​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ។ អ្នកនាង​បន្តថា សេវាកម្ម​សំខាន់​របស់​យើង​ផ្តោតលើ​ការទិញ លក់ ជួល​គ្រប់ ពិសេស​យើង​មាន​ក្រុមការងារ​ជំនាញ​ផ្នែក​ដីធ្លី បុរី សេវា​អា​ផាត​ម៉ិ​ន ការគ្រប់គ្រង​អាគារ ការប្រឹក្សា​យោបល់ ការវិនិយោគ​នៅក្រៅ​ប្រទេស​ដើម្បី​ទទួលបាន​សញ្ជាតិ​ជាដើម។

អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ អាចទាក់ទង​នឹង​ការងារ​ខាងលើនេះ​អាចទាក់ទង​បាន​តាមរយៈ​គេហទំព័រ www.century21.com.kh។

អ្នកនាង​បន្តថា “ក្នុង​ការឈាន​ជើង​ចូល​ទីផ្សារ​នេះ​រយៈពេល៤ឆ្នាំ យើង​បានធ្វើ​ការងារ​យ៉ាងច្រើន ក្នុង​ការជំរុញ​ទំនុកចិត្ត ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​ប្រកបដោយ​ចីរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here